681 ezgif.com resize
Swift cc time

សមាគមទេសចរណ៍វៀតណាមប្តេជ្ញាបង្កើនកិច្ចសហការបង្កើនភ្ញៀវទេសចរជាតិ និងអន្តរជាតិជាមួយកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងហូជីមិញ៖ សមាគមទេសចរណ៍វៀតណាមប្តេជ្ញាបង្កើនកិច្ចសហការបង្កើនភ្ញៀវទេសចរជាតិ និងអន្តរជាតិជាមួយកម្ពុជា ខណៈរយៈពេល៨ខែឆ្នាំ២០២៥នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់។ ការប្ដេជ្ញានេះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

នាឱកាសនេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណដល់សមាគមទេសចរណ៍វៀតណាម និងសមាជិករបស់ខ្លួនដែលបានចូលរួមចំណែក យ៉ាងសកម្មក្នុងការនាំយកភ្ញៀវទេសចរវៀតណាម និងអន្តរជាតិមកទស្សនាកម្ពុជាជាមួយនឹងតួលេខដ៏ល្អជិត១លាននាក់ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៥ នេះ។

លោក ហួត ហាក់ បានទទួលស្តាប់នូវសំណូមពរនានារបស់សមាគម ព្រមទាំងបានស្វាគមន៍ចំពោះសំណើបង្កើនសហប្រតិបត្តិការទេសចរណ៍ថ្មីៗ បន្ថែមទៀត ដូចជាការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា (Famtrip) ដើម្បីពិភាក្សាជាមួយវិស័យឯកជនកម្ពុជាបង្កើតកញ្ជប់ទស្សនកិច្ចថ្មីមានការទាក់ទាញ និងប្រកួតប្រជែង ព្រមទាំង ការជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសក្តានុពលទេសចរណ៍ កត្តាសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជាដល់ប្រជាជនវៀតណាម និងភ្ញៀវទេសចរអន្តរជាតិ៕


Khcct banner

អត្ថបទទាក់ទង