ភ្នំពេញ៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៥, UP Asset Management Co.,Ltd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការការលក់ជាផ្លូវការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជា ML Mongkul Realty Co.,Ltd នៅរាជធានីភ្នំពេញ។
ការសហការនេះមិនត្រឹមតែបង្ហាញពីការរីកចម្រើនដល់ដំណាក់កាលយុទ្ធសាស្រ្តថ្មីរវាងភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពមានជំនាញវិជ្ជាជីវៈក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន UP Asset Management Co.,Ltd ផងដែរ៕