អាម៉េរិក៖ ក្រសួងការពារជាតិសហរដ្ឋអាម៉េរិកនៅថ្ងៃទី ៥ ខែកញ្ញានេះបានចេញសារព្រមានប្រាប់ឲ្យយន្តហោះចំនួនពីរគ្រឿងរបស់ប្រទេសវ៉េណេស៊ុយអេឡាដកខ្លួនចេញពីក្បែរនាវាកងទ័ពជើងទឹកអាម៉េរិកជាបន្ទាន់បើមិនដូចច្នេះទេ និងរងការឆ្លើយតបពីសហរដ្ឋអាម៉េរិកភ្លាមៗ។ សារព្រមានរបស់អាម៉េរិកនេះធ្វើឡើងបន្ទាប់ពីមានយន្តហោះយោធារបស់វ៉េណេស៊ុយអេឡាបានហោះក្បែរនាវាកងទ័ពជើងទឹកអាម៉េរិក បន្ទាប់ពីអាម៉េរិកបានបាញ់កម្ទេចទូកនេសាទដឹកថ្នាំញៀនរបស់ក្រុមភេរវករដែលបណ្តាលឲ្យស្លាប់អស់១១នាក់។
យោងតាមមន្ទីរបញ្ចកោណអាម៉េរិកយន្តហោះយោធាវ៉េណេស៊ុយអេឡាពីរគ្រឿងបានហោះក្បែរនាវាកងទ័ពជើងទឹកអាម៉េរិកក្នុងដែនទឹកអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ ជាទង្វើដែលក្រសួងការពារជាតិអាម៉េរិកហៅថាចាត់ទុក "បង្កហេតុខ្លាំង"។ ក្រសួងការពារជាតិអាម៉េរិកបានអំពាវនាវឲ្យយន្តហោះយោធាទាំងពីរនេះដកខ្លួនចេញជាបន្ទាន់ពីដែនទឹករបស់សហរដ្ឋអាម៉េរិក។
គួរកត់សម្គាល់កានាពេលថ្មីៗនេះនាវាចម្បាំង និងយោធាអាម៉េរិកត្រូវបានដាក់ពង្រាយទៅកាន់ឆ្នេរសមុទ្រ វ៉េណេស៊ុយអេឡា ហើយប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro បានប្រកាសពីការដាក់ពង្រាយកងទ័ព និងកងជីវពល ក៏ដូចជាការអំពាវនាវឱ្យប្រជាជនវេណេហ្ស៊ុយអេឡាចូលរួមជាមួយកងជីវពលបូលីវ៉ារៀ។
នៅក្នុងការកើនឡើងកំដៅចុងក្រោយនេះ សហរដ្ឋអាម៉េរិកកាលពីថ្ងៃអង្គារបានធ្វើការវាយប្រហារយោធាដ៍សាហាវមួយប្រឆាំងនឹងនាវាដឹកគ្រឿងញៀនដែលជាប់សង្ស័យថាមានទំនាក់ទំនងជាមួយក្រុមទំនើង Tren de Aragua ដោយអាម៉េរិកបានបាញ់កម្ទេច និងសម្លាប់មនុស្ស ១១ នាក់៕