អាម៉េរិក៖ ប្រធានសន្តិភាព ដូណាល់ ត្រាំ កាលពីល្ងាចថ្ងៃទី ៣ ខែកញ្ញាបានបញ្ជាកឲ្យទ័ពអាកាសអាម៉េរិកបាញ់កម្ទេចទូកដែលកំពុងតែរត់ពន្ធយកគ្រឿងញៀនចេញពីប្រទេសវ៉េណេស៊ុយអេឡាដោយក្នុងប្រតិបត្តិការឈ្លបធ្វើឃាតនេះបានសម្លាប់ក្រុមរត់ពន្ធគ្រឿងញៀនព្រមាណ១១នាក់ដែលក្រុមនេះសុទ្ធសឹងតែជាពួកភេរវករដែលអាម៉េរិកតាមប្រមាញ់។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យពងក្រពើកាលពីថ្ងៃល្ងាចអង្គារ លោក ដូណាល់ត្រាំ បានអះអាងថាកងកម្លាំងសហរដ្ឋអាម៉េរិកបានបាញ់កម្ទេចទូកដឹកគ្រឿងញៀននៅក្នុងតំបន់ជុំវិញប្រទេសវ៉េណេស៊ុយអេឡា។លោកបានថ្លែងថា៖ «ថ្នាំញៀនជាច្រើនកំពុងតែស្ថិតក្នុងទូកនោះ ដោយក្នុងប្រតិបត្តការយោធានេះមនុស្សប្រមាណ១១នាក់នៅលើទូកត្រូវបានស្លាប់ទាំងស្រុង។
តាមរយះសំណេរលោកដូណាល់ត្រាំរៀបរាប់តាមប្រព័ន្ធ TRUTH SOCIAL លោកបានអះអាងថា នៅព្រឹកនេះ តាមបញ្ជារបស់ខ្ញុំ កងកម្លាំងយោធាសហរដ្ឋអាម៉េរិកបានធ្វើការវាយប្រហារសម្លាប់ក្រុមភេរវករ Tren de Aragua ដែលជាមុខសញ្ញារត់ពន្ធថ្នាំញៀនដ៏ធំ ដោយក្រុម Tren de Aragua គឺជាអង្គការភេរវករបរទេសដែលត្រូវបានចាត់តាំង ប្រតិបត្តិការក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡាគឺលោក Nicolas Maduro ដែលទទួលខុសត្រូវចំពោះការសម្លាប់រង្គាល ការជួញដូរគ្រឿងញៀន ការជួញដូរផ្លូវភេទ និងអំពើហឹង្សា និងភេរវកម្មនៅទូទាំងសហរដ្ឋអាម៉េរិក។
សម្រាប់លោកត្រាំការវាយប្រហារនេះបានកើតឡើងខណៈក្រុមភេរវករកំពុងតែធ្វើដំណើរតាមសមុទ្រក្នុងដែនទឹកអន្តរជាតិដែលដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ឆ្ពោះទៅសហរដ្ឋអាម៉េរិក។ ការវាយប្រហារនេះបានផ្តាច់ជីវិតក្រុមភេរវករ១១នាក់។ លោកថាគ្មានកងកម្លាំងអាម៉េរិកណាម្នាក់រងគ្រោះថ្នាក់នៅក្នុងការវាយប្រហារនេះទេ នេះគឺជាសារព្រមានដល់អ្នកណាដែលគិតអំពីការនាំគ្រឿងញៀនចូលសហរដ្ឋអាម៉េរិក។ ប្រយ័ត្ន! សូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកចំពោះបញ្ហានេះ!!!!!!!!!!!