681 ezgif.com resize
Swift cc time

«ប្រាសាទក្ងោកគ្រៀវ»ត្រូវបានត្រួសសម្អាតព្រៃ និងបរិស្ថាន ដើម្បីថែរក្សាប្រាសាទបុរាណ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានចុះត្រួសសម្អាតព្រៃ និងបរិស្ថានជុំវិញបរិវេណប្រាសាទក្ងោកគ្រៀវ ដែលមានទីតាំងស្ថិតនៅភូមិអូររូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ការងារនេះ ត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីលើកតម្លៃ និងថែរក្សាប្រាសាទបុរាណនានា ឲ្យចៀសផុតពីហានិភ័យផ្សេងៗ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៤ កន្លងទៅ អាជ្ញាធរជាតិអប្សរា បានចុះបោះបង្គោលកំណត់ព្រំនៃទីតាំងបុរាណដ្ឋាន និងដាក់ស្លាកសញ្ញាផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ប្រជាជនរស់នៅតំបន់ជុំវិញ មេត្តាចូលរួមថែរក្សាប្រាសាទបុរាណរបស់ដូនតាខ្មែរ ក្នុងស្មារតីគោរពស្រលាញ់ទាំងអស់គ្នា៕


Khcct banner

អត្ថបទទាក់ទង