681 ezgif.com resize
Swift cc time

ក្រសួងសុខាភិបាល រកឃើញផលិតផល LOVE RIYAបំប៉នសុខភាព និងគ្រឿងសម្អាង មានសារធាតុសកម្ម ឱសថសម័យ និងគីមីលើសកម្រិតស្តង់ដា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល រកឃើញផលិតផលបំប៉នសុខភាព ២មុខ និងផលិតផលគ្រឿងសម្អាងចំនួន ៣មុខ ឈ្មោះ LOVE RIYA ដែលមានសារធាតុសកម្ម ឱសថសម័យ និងគ្មាន លេខបញ្ជីកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ដែលមានផ្ទុកសារធាតុ Tranexamic Acid ប្រើប្រាស់សម្រាប់ការឃាត់ឈាម និងសារធាតុគីមី Salicylic Acid និងបារត លើសកម្រិតស្តង់ដា ប៉ះពាល់ស្បែក និងអាចធ្វើឲ្យខ្សោយតម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទជាដើម។

យោងតាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបង្ហាញថា ផលិតផលបំប៉នសុខភាពឈ្មោះ LOVE RIYA ថ្នាំលេបបាត់ជាំ ដែលគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល មានលួចដាក់សារធាតុសកម្មឱសថ Tranexamic Acid។ សារធាតុ ឱសថ Tranexamic Acid ត្រូវបានគេប្រើប្រាស់ សម្រាប់ការឃាត់ឈាមក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត ឬគ្រូពេទ្យ។

គ្រឿងសម្អាងចំនួន ២មុខ គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលឈ្មោះ Loveriya Double White Body Lotion និង Lovertya ម្សៅលាបមុខព្យាបាលមុនសាច់ មុនអង្កាម មុនខ្វះ មុនផ្កាស្បូន ស្នាមជាំ មានផ្ទុកសារធាតុ គីមី Salicylic Acid និងបារត (Mercury) លើសកម្រិតស្តង់ដា ដែលបានកំណត់ក្នុងមគ្គទេសក៍ គ្រឿងសម្អាងអាស៊ាន។ សារធាតុគីមី Salicylic Acid លើសកម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាស្បែកស្ងួត រលាកស្បែក និងប្រតិកម្មអាល់ឡែស៊ីស្បែក។ សារធាតុគីមី បារត (Mercury) លើស កម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាខ្សោយតម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធ ប្រសាទ។

ការប្រកាសនេះ បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយក្រុមការងារមន្ទីរសុខាភិបាល នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានចុះអនុវត្តច្បាប់នៅគេហដ្ឋានរបស់លោកស្រី ឆេង ស្រីរ័ត្ន ម្ចាស់គ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ឡាហ្វ រីយ៉ា ឯ.ក ដោយបានស្រង់យកសំណាកផលិតផលបំប៉នសុខភាព ចំនួន ២មុខ និងគ្រឿងសម្អាង ចំនួន ១២មុខ មកវិភាគគុណភាព នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែល ក្នុងចំណោមនោះ មានផលិតផលបំប៉នសុខភាពចំនួន ២មុខ និងផលិតផលគ្រឿងសម្អាងចំនួន ៣មុខ ដែលគ្មាន លេខបញ្ជីកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល៕


Khcct banner

អត្ថបទទាក់ទង