កូរ៉េ៖ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនត្រូវបានក្រុមស៊ើបការណ៍សម្ងាត់របស់ជប៉ុន និងកូរ៉េខាងត្បូងរាយការណ៍ថាលោកបានវេចខ្ចប់បង្គន់ពិសេសពីកូរ៉េខាងជើងឆ្ពោះទៅកាន់ប្រទេសចិនក្នុងការចូលរួមក្បួនព្យុហយាត្រាទ្រង់ទ្រាយធំរបស់ចិនដើម្បីរម្លឹកពីការចុះចាញ់សង្រ្គាមលោកលើកទី២របស់ជប៉ុន។
យោងតាមការបញ្ជាក់របស់ NIKKEI ASIA បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកបង្គន់ផ្ទាល់ខ្លួនទៅកាន់ប្រទេសចិនប្រើសម្រាប់ព្យុហយាត្រាយោធា។ ការសម្រេចប្រើបង្គន់ពិសេសផ្ទាល់ខ្លួនរបស់លោកនេះគឺដើម្បីមិនបន្សល់ដាន រឺកាកសំណល់របស់លោកដើម្បីអាចឲ្យគេយកទៅតេស្ត DNA ស្វែងរកបញ្ហាសុខភាពរបស់លោកបានឡើយ។ ដោយការវេចខ្ចប់ទៅកាន់ប្រទេសចិននេះមិនមែនជាលើកទី១ឡើយ ដោយក្នុងដំណើរទៅកាន់រុស្ស៊ី និងបណ្តាលប្រទេសផ្សេងៗទៀតក៏លោកគីមវេចខ្ចប់បង្គន់ពីកូរ៉េខាងជើងទៅជាមួយដូចគ្នា។