681 ezgif.com resize
Swift cc time

អភិបាលខេត្តបន្ទាយមានជ័យប្រាប់អភិបាលខេខេត្តស្រះកែវ«ទុកបញ្ហាព្រំដែន»ដោះស្រាយតាមGBC,JBC

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ 

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្ញើរទៅ លោក បរិញ្ញា ពោធិសាត់អភិបាលខេត្តស្រះកែវ របស់ថៃ ស្តីពីករណីលិខិតខេត្តស្រះកែវ ស្នើសុំកិច្ចសហការដោះស្រាយបញ្ហាផ្ទះប្រជាជនកម្ពុជា នៅតំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ កម្ពុជា និងខេត្តស្រះកែវ ថៃ។

ក្នុងលិខិតនោះ លោក អ៊ុំ រាត្រី បានប្រាប់លោក លោក បរិញ្ញា ពោធិសាត់ថា កិច្ចការងារព្រំដែនកម្ពុជា-ថៃ គឺជាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និង ការងារវាស់វែងរបស់ក្រុមការងារជំនាញកម្ពុជា-ថៃ មានGBC និង គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ដែលកម្ពុជាថៃ បានព្រមព្រៀងគ្នាកាលពីថ្ងៃទី ២៩ កញ្ញា ឆ្នាំ១៩៩៥ និង តាមMOU 2000។

បើតាមលោក អ៊ុំ រាត្រី ការធ្វើសកម្មភាពណាមួយដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដោយឯកតោភាគី ជាការបំពាន MOU 2000 បំពានបទឈប់បាញ់ដែលមាន ចិន អាម៉េរិក អាស៊ាន ជាសាក្សី។លោកអ៊ុំ ត្រី បានប្រាប់លោក បរិញ្ញា ពោធិសាត់អភិបាលខេត្តស្រះកែវ ថា ទុកការងារព្រំដែននេះ ឱ្យមន្ត្រីជំនាញនៃប្រទេសទាំងពីរដោះស្រាយ តាមកិច្ចព្រមព្រៀង ដែលមានគណៈកម្មការព្រំដែន GBC និង JBC ហើយលោកសង្ឃឹមថា បញ្ហាខាងលើនេះនឹងដោះស្រាយដោយល្អ និងសន្តិវិធី។


Khcct banner

អត្ថបទទាក់ទង