681 ezgif.com resize
Swift cc time

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងរៀបចំតេស្ត«ហោះហើរចុងក្រោយ»នៅថ្ងៃទី៤កញ្ញា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្តាល៖អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F របស់កម្ពុជា នឹងរៀបចំតេស្តសាកល្បងហោះហើរពេញលេញជាលើកចុងក្រោយ នៅថ្ងៃទី ៤ ខែកញ្ញា ដើម្បីត្រៀមបើកប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី ៩ ខែកញ្ញាខាងមុខនេះ។នេះបើយោងតាមលោក ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោក ស៊ិន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា ការតេស្តសាកល្បងចុងក្រោយនេះ គឺតេស្តពេញលេញគ្រប់ការងារបច្ចេកទេសទាំងអស់ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធានាថាពេលប្រតិបត្តិការ គឺដំណើរការល្អ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F របស់ប្រទេសកម្ពុជា នឹងបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ខណៈពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនធំចុះចតបាន៕


Khcct banner

អត្ថបទទាក់ទង