ខេត្តកែប៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា ដល់ខែសីហា ខេត្តកែបទទួលបានភ្ញៀវទេសចជាតិ និងអន្តរជាតិសរុបជាង ១លាននាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១,០៥០,៤៨៨ នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ១៥,៧៦៩ នាក់។ នេះបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកែប។
បើតាមរបាយការណ៍ ភ្ញៀវទេសចរបានទៅទស្សនាតាមគោលដៅទេសចរណ៍ដូចជា៖ ឆ្នេរកែប កោះទន្សាយ ភ្នំសសៀរ ឆ្នេរអង្កោល។ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅកម្សាន្តនៅឆ្នេរកែប មានចំនួន ៧៦៧ ៣៥៤ នាក់, កោះទន្សាយ ៣២ ៥៥៤ នាក់, ភ្នំសសៀរ ១,៤៨០ នាក់, ឆ្នេរអង្កោល ២៦៤ ៨៦៩ នាក់៕