681 ezgif.com resize
Swift cc time

ស្ថានទូតអាម៉េរិក បណ្តុះបណ្តាលមន្រ្តីនគរបាល និងអន្តោប្រវេសន៍ អំពីការជួញដូរមនុស្ស បច្ចេកទេសសម្ភាសន៍ សំគាល់ជនក្លែងបន្លំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ U.S. Embassy Phnom Penh, Cambodia

ព្រះសីហនុ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ចាប់ពីថ្ងៃទី២៦-៣០ សីហាកន្លងមក បានចូលរួមផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីនគរបាល និង អន្តោប្រវេសន៍ ចំនួន ១២០រូប នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្តីអំពី លក្ខណៈសន្តិសុខនៃលិខិតឆ្លងដែន និងទិដ្ឋាការរបស់សហរដ្ឋអាមេរិក ការយល់ដឹងអំពីការជួញដូរមនុស្ស បច្ចេកទេសសម្ភាសន៍ និងការកំណត់សំគាល់ជនក្លែងបន្លំ នៅក្នុងខេត្តព្រះសីហនុ។

ក្នុងកម្មវិធី “សប្តាហ៍ស្ថានទូតអាម៉េរិកក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៥” ភ្នាក់ងារពិសេសសន្តិសុខការទូតប្រចាំស្ថានទូតអាម៉េរិក បានចូលរួមផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីនគរបាល និង អន្តោប្រវេសន៍ ចំនួន ១២០ រូប នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្តីអំពី លក្ខណៈសន្តិសុខនៃលិខិតឆ្លងដែន និងទិដ្ឋាការរបស់សហរដ្ឋអាមេរិក ការយល់ដឹងអំពីការជួញដូរមនុស្ស បច្ចេកទេសសម្ភាសន៍ និងការកំណត់សំគាល់ជនក្លែងបន្លំ នៅក្នុងខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

បើតាមស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ការបណ្តុះបណ្តាលនេះផ្តោតលើការផ្តល់ចំណេះដឹងដល់មន្រ្តីកម្ពុជា អំពីឯកសារធ្វើដំណើរក្លែងក្លាយផ្សេងៗ និងវិធីដែលជនក្លែងបន្លំប្រើឯកសារទាំងនោះ ដើម្បីចូលទៅកាន់សហរដ្ឋអាមេរិក។ ការបណ្តុះបណ្តាលនេះជាឧទាហរណ៍មួយពីកិច្ចសហការដ៏រឹងមាំរវាងមន្រ្តីសមត្ថកិច្ច អាមេរិក និងមន្រ្តីសមត្ថកិច្ចរបស់កម្ពុជា៕


Khcct banner

អត្ថបទទាក់ទង