681 ezgif.com resize
Swift cc time

បុរសខ្លាំងកូរ៉េខាងជើងធ្វើដំណើរតាម«រថភ្លើង»ពិសេសទៅកាន់ប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ធ្វើដំណើរតាមរថភ្លើងពាសដែកទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី ១ ខែកញ្ញា ដើម្បីចូលរួមព្យុហយាត្រាយោធារបស់ប្រទេសចិនដែលគ្រោងធ្វើនៅថ្ងៃទី ៣ ខែកញ្ញា។ KCNA 

ព្យុងយ៉ាង៖ បុរសខ្លាំងទី ១ នៅប្រទេសកូរ៉េខាងជើងនៅល្ងាចថ្ងៃទី ១ ខែ កញ្ញាបានចាកចេញពីប្រទេសកូរ៉េខាងជើងធ្វើដំណើរឆ្ពោះទៅកាន់ក្រុងប៉េកាំងដើម្បីចូលរួមដង្ហែរក្បួនព្យុហយាត្រាយោធាដ៏ធំនៅទីក្រុងប៉េកាំង ដែលបង្ហាញពីការចុះចាញ់ជាផ្លូវការរបស់ប្រទេសជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទីពីរដែលនឹងប្រារព្ធឡើងនៅថ្ងៃទៅ ៣ ខែ កញ្ញាខាងមុខនេះ។ នៅក្នុងសម្លៀកបំពាក់ខ្មៅពេញទៅដោយស្នាមញញឹមប្រមុខមេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុនបានចាកចេញ និងធ្វើដំណើរដោយរថភ្លើងការពារគ្រាប់ពិសេសទៅកាន់ប្រទេសចិន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបានរាយការណ៍ថាលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង តាមរថភ្លើងពាសដែកដ៏ល្បីល្បាញនិងការពារគ្រាប់ពិសេស ដែលធ្លាប់ប្រើប្រាស់ដោយមេដឹកនាំកូរ៉េខាងជើងជាច្រើនជំនាន់។ រថភ្លើងរបស់លោក គីម បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសចិន ជាមួយនឹងរូបថតមេដឹកនាំញញឹមនៅលើរថភ្លើង អង្គុយនៅតុឈើដែលមានទង់ជាតិកូរ៉េខាងជើងនៅពីក្រោយលោក។ លោកបានអមដំណើរដោយមន្ត្រីជាន់ខ្ពស់ រួមទាំងរដ្ឋមន្ត្រីការបរទេស Choe Son Hui ផងដែរ។

តាមប្រភពដដែលរថភ្លើងពិសេសនេះមានល្បឿនយឺត និងមានប្រព័ន្ធសុវត្ថិភាពខ្ពស់ វាធ្វើដំណើរក្នុងល្បឿនជាមធ្យម ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងនេះក៏មានបន្ទប់សន្និសីទ បន្ទប់គេង ហើយមានលក្ខណៈពិសេសសម្រាប់ភ្ជាប់ផ្កាយរណប។ នៅក្នុងប្រទេសកូរ៉េខាងជើងមានស្ថានីយ៍រថភ្លើងពិសេសចំនួន ២០ ត្រូវបានសាងសង់ឡើងសម្រាប់រថភ្លើងលក្ខណៈគ្រួសាររបស់មេដឹកនាំកូរ៉េខាងជើងធ្វើដំណើរតែប៉ុណ្ណោះ។

គួរកត់សម្គាល់ថាក្នុងក្បួនព្យុហយាត្រាយោធានៃការចុះចាញ់ជប៉ុនក្នុងសង្រ្គាមលោកលើកទី២ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ៣ ខែ កញ្ញាខាងមុខនេះនៅកណ្តាលទីក្រុងប៉េកាំងនិងមានវត្តមានមេដឹកនាំធំៗជាច្រើនចូលរួមក្នុងមានមិត្តជិតស្និតរបស់ចិនដូចជារុស្ស៊ី កូរ៉េខាងជើង និងបណ្តាលមេដឹកនាំ ២៦ រូបទៀត។ ក្បួនព្យុហយាត្រា ទិវាជ័យជំនះ របស់ប្រទេសចិននៅថ្ងៃទី ៣ ខែកញ្ញា គឺនិងបង្ហាញពីសាមគ្គីភាពការទូតរវាងចិន រុស្ស៊ី និងជាមួយបណ្តាលមិត្តជាច្រើនរបស់ប្រទេសចិនទៀត។

លោកប្រធានាធិបតី ស៊ីជិនភីង នឹងធ្វើសេចក្តីថ្លែងការណ៍ទៅកាន់កងទ័ពរាប់ម៉ឺននាក់នៅទីលាន Tiananmen ជាមួយឥស្សរជនបរទេស និងមេដឹកនាំជាន់ខ្ពស់ចិនជាច្រើនរូបទៀត។ ក្បួនព្យុហយាត្រាយោធាដ៏ធំនេះប្រទេសចិនក៏នឹងសម្ងែងសព្វាវុធទំនើបៗចុងក្រោយរបស់ខ្លួនរួមមាន យន្តហោះចម្បាំង ប្រព័ន្ធការពារមីស៊ីល មីស៊ីលល្បឿនលឿនជាងសំឡេង ព្រមទាំងសព្វាវុធជាច្រើនទៀតដែលពិភពលោកមិនធ្លាប់បានឃើញពីមុន៕

Khcct banner

អត្ថបទទាក់ទង