681 ezgif.com resize
Swift cc time

រញ្ជួយដីកម្រិត៦វ៉ិចទ័រផ្តាច់ជីវិតមនុស្សជាង៦០០នាក់នៅអាហ្វហ្គានីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាហ្វហ្គានីស្ថាន៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦វ៉ិចទ័រនៅប្រទេសអាហ្វហ្គានីស្ថានបានកើនឡើងដល់ជាង៦០០នាក់ និងជាង ១៥០០នាក់បានរងរបួសធ្ងន់ស្រាល គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះបានផ្តើមវាយប្រហារតំបន់ក្បែរក្រុង Jalalabad ជិតព្រំដែនជាមួយប្រទេសប៉ាគីស្ថានប្រហែលពាក់កណ្តាលអធ្រាត្រកាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃទី ១ ខែ កញ្ញាឆ្នាំ ២០២៥។ អាជ្ញាធរបានអះអាងថាភ្លាមៗផ្ទុះសម្បែង និងអគារមួយចំនួនបាក់រលំ និងសង្គត់ពលរដ្ឋដែលកំពុងតែសំងំគេង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានគិតត្រឹមរសៀលថ្ងៃទី ១ ខែ កញ្ញានេះចំនួនពលរដ្ឋដែលស្លាប់បានកើនដល់ជាង ៦០០នាក់ ខណៈអ្នកដែលកំពុងតែបាត់ខ្លួន និងកប់ក្នុងអគារ និងផ្ទះដួលរលំកំពុងតែត្រូវបានមន្រ្តីជំនាញធ្វើការរុករក និងជួយសង្រ្គោះ។ គ្រោះមហន្តរាយរញ្ជួយដីកម្រុង ៦ វ៉ិចទ័រនេះបានកើតឡើងភ្លាមៗនៅទាបផ្លូវឈានចូលថ្ងៃទី ១ ខែ កញ្ញា ដោយបណ្តាលឲ្យផ្ទះ និងអគារមួយចំនួនបាក់ស្រុង និងសង្គត់មនុស្ស។

ជាការឆ្លើយតបមន្រ្តីអាហ្វហ្គានីស្ថានបានបញ្ជូនក្រុមគ្រូពេទ្យ និងអ្នកជំនាញស្វែងរកធ្វើប្រតិបត្តិការជួយសង្រ្គោះ និងគាស់កកាយទីតាំង និងផ្ទះសម្បែងដែលកប់មនុស្សនៅផ្ទៃខាងក្រោម មន្រ្តីជំនាញប៉ាន់ប្រមាណថាចំនួនអ្នកស្លាប់ និងបន្តកើនឡើងទៀត។ គួរកត់សម្គាល់ថាកាលពីឆ្នាំ ២០២២ មានមនុស្សប្រហែល ១,០០០ នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតបានរងរបួសនៅក្នុងការរញ្ជួយដីកម្រិត ៥.៩ រ៉ិចទ័របានវាយប្រហារភាគខាងកើតអាហ្វហ្គានីស្ថាន។

Khcct banner

អត្ថបទទាក់ទង