681 ezgif.com resize
Swift cc time

ចិនប្តេជ្ញាគាំទ្រការកសាងឡើងវិញជីវភាពពលរដ្ឋកម្ពុជារងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ ប្រធានាធិបតីចិន ស៊ី ជីនពីង និង សម្តេច ហ៊ុន ម៉ាណែត ។

ចិន៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ៣០ សីហានេះ បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ក្នុងកិច្ចពីភាក្សានោះ លោកប្រធានាធិបតីចិន បានប្រកាសគាំទ្រជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីការកសាងឡើងវិញ និងការស្តារជីវភាពប្រជាពលរដ្ឋកម្ពុជាដែលរស់នៅតាមព្រំដែន ហើយរងផលប៉ះពាល់ដោយដោយជម្លោះប្រដាប់អាវុធនាពេលថ្មីៗនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអះអាងជាថ្មីជំហររបស់ចិន ចំពោះការគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និង ថៃ យន្តការសង្កេតអាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និង គាំទ្រការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT។

ជាមួយគ្នានោះ លោក ស៊ី ជីនពីង ក៏បានប្រកាសនឹងផ្តល់ការគាំទ្រជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីការកសាងឡើងវិញ និងការស្តារជីវភាពប្រជាពលរដ្ឋកម្ពុជាដែលរស់នៅតាមព្រំដែន ហើយរងផលប៉ះពាល់ដោយដោយជម្លោះប្រដាប់អាវុធនាពេលថ្មីៗនេះ។

សម្តេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអរគុណមេដឹកនាំចិន ក្នុងការស្វែងរកសន្តិភាពព្រំដែននៃប្រទេសទាំងពីរ។សម្រាប់សម្តេច កម្ពុជា បានអនុវត្តបានយ៉ាងល្អក្នុងការគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយមានកិច្ចសហការយ៉ាងល្អពីក្រុមអ្នកសង្កេតការណ៍អន្តរជាតិ។សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអគុណចិន សម្រាប់ការគាំទ្រផ្នែកជំនួយមនុស្សធម៌ជាបន្តបន្ទាប់ដល់កម្ពុជា ដើម្បីសម្រាកទុក្ខលំបាក់ដល់ប្រជាពលរដ្ឋនៅតំបន់ប៉ះពាល់។

គួរបញ្ជាក់ថា ក្រៅពីជជែកលើការងារមួយចំនួន មេដឹកនាំកម្ពុជា-ថៃ ក៏បានជជែកលើការងារវិស័យការពារជាតិផងដែរ ក្នុងន័យពង្រឹងកិច្ចសហកាប្រតិបត្តការបន្ថែមទៀតក្នុងការកសាងសមត្ថភាព និង កិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា ការឆបោកតាមអ៉ីនធឺណែត និង ឧក្រឹដ្ឋកម្មឆ្លងដែរជាដើម៕

Khcct banner

អត្ថបទទាក់ទង