681 ezgif.com resize
Swift cc time

ក្រុមផ្តាច់ខ្លួននៅថៃបំផ្ទុះ«គ្រាប់បែក»ព្រមៗគ្នា៥ស្រុកក្នុងថ្ងៃតែមួយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ក្រុមផ្តាច់ខ្លួនថៃជាច្រើននាក់បានបំផ្ទុះគ្រាប់បែកព្រមៗគ្នាវាយប្រហារទីតាំងចំនួនប្រាំមួយនៅទូទាំងស្រុកចំនួនប្រាំនៃខេត្តណារ៉ាធីវ៉ាត់ភាគខាងត្បូងរបស់ប្រទេសថៃកាលពីយប់ថ្ងៃអាទិត្យដោយក្នុងនោះមានទូ ATM និងទីតាំងជាច្រើនទៀតត្រូវបានរងការខូចខាតដោយការបំផ្ទុះគ្រាប់បែក និងដុតសំបកកង់ឡាន។

យោងតាមការិយាល័យទំនាក់ទំនងសាធារណៈខេត្ត ណារ៉ាធីវ៉ាត់ បានរាយការណ៍ថា ការវាយប្រហារដោយគ្រាប់បែក បានវាយប្រហារទីតាំងចំនួនប្រាំមួយនៅទូទាំងស្រុកចំនួនប្រាំនៃខេត្តភាគខាងត្បូងកាលពីយប់ថ្ងៃអាទិត្យ ។ឧបទ្ទវហេតុទីមួយបានកើតឡើងនៅម៉ោង ៧:៤០នាទី យប់នៅពេលដែលពួកបះបោរបានដុតសំបកកង់ឡានហើយដាក់គ្រាប់បែក ក្បែរផ្លូវរថភ្លើងក្នុងតំបន់ Ban Aibatu។

ដប់នាទីក្រោយមកគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅក្បែរកន្លែងកើតហេតុ ដោយបានបំផ្លាញរថយន្ត និងបង្កឲ្យមានមនុស្ស ២នាក់បានរងរបួស។ អ្នកទាំងពីរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Su-ngai Padi ដើម្បីសង្រ្គោះ ក្នុងថ្ងៃដដែលនោះក៏មានហេតុការណ៍ផ្ទុះស្រដៀងគ្នា ៤ កន្លែងទៀតផងដែរ។

ភ្លាមៗអាជ្ញាធរថៃបានបើកការស៊ើបអង្កេតស្វែងរកក្រុមដែលបានដុតកង់ឡាន និងបំផ្ទុះគ្រាប់បែកនៅទីតាំងទាំង ៥ កន្លែង។ គួរកត់សម្គាល់ថាតំបន់ភាគខាងត្បូងរបស់ថៃគឺខេត្តណារ៉ាធីវ៉ាត់តែងតែកើតមានហេតុការណ៍បំផ្ទុះគ្រាប់បែកជាញឹកញាប់ដោយសារតែនៅទីនោះសំបូរទៅដោយក្រុមចង់ផ្តាច់ខ្លួន នឹងផ្តាច់ទឹកដីចេញពីប្រទេសថៃ តាមរបាយការណ៍ Deep South Watch នៅក្នុងចន្លោះខែមករា ឆ្នាំ ២០០៤ ដល់ខែមករា ឆ្នាំ ២០២៥ មានឧប្បត្តិហេតុសន្តិសុខចំនួន ២២,៩៦២ ដែលត្រូវបានកត់ត្រាដោយអង្គការឃ្លាំមើល ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៧,៦៨៣ នាក់ និងរបួស ១៤,៤១៥ នាក់ ដែលជារឿយៗតែងតែមានការសម្លាប់ និងបំផ្ទុះគ្រាប់បែកផ្សេងនៅភាគខាងត្បូងនៅប្រទេសថៃ។

លោក ថាក់ស៊ីន ក៏ធ្លាប់ជាអ្នកដែលដាក់ច្បាប់សន្តិសុខពិសេសក្នុងតំបន់ដែលនៅតែមានជាធរមានក្នុងតំបន់ក្រុមចង់ផ្តាច់ទឹកដីកំពុងតែរស់នៅដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃ។ ច្បាប់អាជ្ញាសឹកត្រូវបានអនុម័តនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០០៤ បន្តដោយក្រិត្យគ្រាអាសន្ននៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០០៤ ដោយផ្តល់សិទ្ធិអំណាចដល់យោធាក្នុងការឃុំខ្លួនជនសង្ស័យដែលចង់ផ្តាច់ទឹកដីមកសួរចម្លើយដោយគ្មានដីការហូតដល់ប្រាំពីរថ្ងៃ បើទោះបីជាមិនមានកំហុសជាក់ស្តែងក៏ដោយ៕

Khcct banner

អត្ថបទទាក់ទង