ប៉ៃលិន៖ ក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជាអ្នកប្រមូលទិញកសិផល បានជួបជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះពិនិត្យទីលានសម្ងួតពោត ដំឡូង គ្រាប់ស្វាយចន្ទី (សៃឡូ) ចំនួន ៤ ទីតាំង នៅក្នុងខេត្តប៉ៃលិនហើយបានលើកឡើងពីគម្រោងបញ្ជាទិញគ្រាប់ពោតក្រហម គ្រាប់ស្វាយចន្ទី ដំឡូងមី និងគ្រាប់សណ្ដែកសៀងពីកម្ពុជាសរុបជាង៥០ម៉ឺនតោនក្នុងមួយឆ្នាំ។
ក្រសួងកសិកម្មបានឱ្យដឹងថា ក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd. គ្រោងបញ្ជារទិញគ្រាប់ពោតក្រហម ចំនួន ៥០០,០០០តោន, ដំឡូងមី (បកសំបក និងកាប់ដោយដៃ) ចំនួន ៣០,០០០តោន, គ្រាប់ស្វាយចន្ទី ២,០០០តោន និងគ្រាប់សណ្ដែកសៀងចំនួន ២,០០០តោន ក្នុងមួយឆ្នាំ។
ជាមួយគ្នានេះ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ផ្សព្វផ្សាយ រៀបចំផែនការអាជីវកម្ម ដើម្បីផលិតតាមការបញ្ជារទិញរបស់ក្រុមហ៊ុន ដោយមានកិច្ចសន្យាច្បាស់លាស់។
គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd. ជាអ្នកប្រមូលទិញកសិផល រួមមាន ដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀង ទៅប្រទេសវៀតណាម ជួបជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងទីលានសម្ងួតពោត ដំឡូង គ្រាប់ស្វាយចន្ទី (សៃឡូ) ចំនួន ៤ ទីតាំង នៅក្នុងខេត្តប៉ៃលិន៕