681 ezgif.com resize
Swift cc time

ប្រតិភូសភាអាម៉េរិកចុះពិនិត្យការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃនៅថ្ងៃនេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 គណៈប្រតិភូ សភា​សហ​រដ្ឋ​អាម៉េរិក (CODEL) ចុះនៅថ្ងៃនេះ។រូបភាព FN

ព្រះវិហារ៖ គណៈប្រតិភូ សភា​សហ​រដ្ឋ​អាម៉េរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ប្រធានគណៈ​ប្រតិ​ភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas នៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែសីហានេះ បានអញ្ជើញចុះទៅត្រួតពិនិត្យដោយ​ផ្ទាល់​នូវស្ថានភាពរបស់ជនភៀសសឹក នៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងក្រោយពីមន្ត្រីអាម៉េរិក បានជួបជាមួយថ្នាក់ដឹកនាំកម្ពុជាកាលពីម្សិលមិញ។

ដូចការគ្រោងទុកគណៈប្រតិភូសភាសហរដ្ឋអាម៉េរិកដឹកនាំដោយលោកស្រី Beth Van Duyne ជាសមាជិកសភាប្រចាំរដ្ឋ Texas, លោកវេជ្ជបណ្ឌិត Richard McCormick សមាជិកសភាប្រចាំរដ្ឋ Georgia និង លោក Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia បានចាប់ផ្តើមទស្សនកិច្ចនៅកម្ពុជា ហើយកាលពីម្សិលមិញ ក្រុមការងារនេះ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច ហ៊ុន ម៉ាណែត នៅវិមាសន្តិភាព។

រាជរដ្ឋាភិបាលកម្ពជា កាលពីថ្ងៃទី ២៩ សីហាបានរៀបចំ ពិធីលៀងសាយភោជន៍ទទួលស្វាគមន៍ទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូសភាសហរដ្ឋអាម៉េរិក (The U.S. Congressman Delegation - CODEL)។ក្នុងពិធីដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីតំណាងកម្ពុជា និង ចូលរួម ទូតអាម៉េរិក អូស្ត្រាលី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើម។

សម្រាប់នៅព្រឹកថ្ងៃទី ៣០ សីហានេះ គណៈប្រតិភូសភា​សហ​រដ្ឋ​អាម៉េរិក បានបន្តដំណើរចុះទៅពិនិត្យស្ថានភាពជនភៀសសឹករបស់កម្ពុជានាពេលនេះ គឺជាការឈ្វេង​យល់មួយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលកើតចេញពីសង្គ្រាមឈ្លាន​ពាន​របស់ថៃ៕

Khcct banner

អត្ថបទទាក់ទង