ភ្នំពេញ៖សម្តេច ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតជូនពរ លោក តូ ឡឹម អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសខួបលើកទី៨០ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ក្នុងសារលិខិតនោះ សម្តេចបានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់លោក តូ ឡឹម នឹងជំរុញឱ្យទំនាក់ទំនងកម្ពុជា និងវៀតណាមកាន់តែស៊ីជម្រៅ។
យោងតាមសារលិខិតសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក តូ ឡឹម វៀតណាមបានជំរុញការកសាងប្រទេសជាតិប្របកដោយវិបុលភាព ទំនើប និងធន់ ហើយសម្តេចមានជំនឿថា វៀតណាមនឹងបន្តឆ្ពោះទៅរកចក្ខុវិស័យរបស់ខ្លួនក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៤៤។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានរំលេចពីទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដែលកម្ពុជាបានផ្តល់នូវកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយវៀតណាមគ្រប់វិស័យ និងគ្រប់គម្រិតក្រោមស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ សម្តេចសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់ លោក តូ ឡឹម នឹងជំរុញឱ្យទំនាក់ទំនងកម្ពុជា និងវៀតណាមកាន់តែស៊ីជម្រៅបន្ថែមទៀត។