681 ezgif.com resize
Swift cc time

អាម៉េរិកជ្រើសរើស ខេត្តព្រះសីហនុ ជាទីតាំង ដើម្បីអបអរខួប៧៥ឆ្នាំភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ ថ្នាក់ដឹកនាំ និង បុគ្គលិកស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ដឹកនាំដោយលោកស្រីភារធារីនៃទូតស្ថានទូត Bridgette Walker ទៅបំពេញទស្សនកិច្ចការងារ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ២៦ ដល់ ៣០ ខែសីហា ដើម្បីអបអរសាទរខួបលើកទី ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា។កម្មវិធីនេះ ដើម្បីសម្តែងការគោរពចំពោះគុណតម្លៃ និងចក្ខុវិស័យរួម ដែលបានកំណត់ភាពជាដៃគូយូរអង្វែង រវាងអាម៉េរិក និងកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៥០ មក។ 

ក្នុងបេសកកម្មទៅខេត្តព្រះសីហនុនេះ លោកស្រីភារធារី និង មន្រ្តីស្ថានទូតតំណាងឱ្យទីភ្នាក់ងារនានារបស់រដ្ឋាភិបាលអាម៉េរិកចំនួន ៦ ជួបជាមួយ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងបន្ថែម នូវទំនាក់ទំនងសេដ្ឋកិច្ច។ ភាគីទាំងពីរ ថែមទាំងបានបើកសម្ពោធស្លាកអបអរសាទរខួបលើកទី ៧៥ ឆ្នាំ នៅលើផ្លូវជាតិលេខ ៤ ជាផ្លូវសំខាន់មួយ ដែលសហរដ្ឋអាមេរិកបានកសាងនៅឆ្នាំ ១៩៥៩ ដើម្បីតភ្ជាប់កំពង់ផែក្រុងព្រះសីហនុ ទៅកាន់តំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា។

លោកស្រីភារធារី Walker បានចាត់ទុកព្រឹត្តិការណ៍ដ៏សំខាន់នេះ បង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរវាងអាម៉េរិក និងកម្ពុជា និងការប្តេជ្ញារួមគ្នា ក្នុងការកសាងអនាគតដ៏ភ្លឺស្វាងជាមួយគ្នា។ សប្តាហ៍ស្ថានទូតនៅខេត្តព្រះសីហនុ បង្ហាញពីការប្តេជ្ញាក្នុងការលើកស្ទួយទំនាក់ទំនងដ៏មានន័យនៅទូទាំងកម្ពុជា ហើយបង្កើតឱកាសដែលមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។

គួរបញ្ជាក់ថា សកម្មភាពសំខាន់ៗនៃកម្មវិធី «សប្តាហ៍ស្ថានទូត ខេត្តព្រះសីហនុ ២០២៥ ៖ ៧៥ ឆ្នាំនៃភាពជាដៃគូ និងមិត្តភាព» រួមមានការពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ច និង កាលានុវត្តភាពផ្នែកធុរកិច្ច និងការតភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នកដឹកនាំធុរកិច្ចអាម៉េរិក និងកម្ពុជា ដើម្បីលើកកម្ពស់សុវត្ថិភាព សន្តិសុខ និង សហប្រតិបត្តិការផ្នែកសុខភាព មន្រ្តីស្ថានទូតបានផ្តល់ការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពដល់មន្ត្រីមានសមត្ថកិច្ច សន្តិសុខនៅខេត្តព្រះសីហនុ និង បានចុះពិនិត្យមន្ទីរពេទ្យព្យាបាលជំងឺអេដស៍ ដែលទទួលបានការជួយគាំទ្រថវិកាពីអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង