ភ្នំពេញ៖ បច្ចុប្បន្ននេះ ស្ថានីយប្រេងឥន្ធនៈដែលបានផ្លាស់ប្ដូរជាផ្លូវការមកជាស្ថានីយ PEACE មានចំនួនសរុប ៣៥ ស្ថានីយ ហើយស្ថានីយផ្សេងទៀតដែលមិនបានផ្លាស់ប្ដូរ ជាការសម្រេចចិត្តផ្ទាល់របស់ម្ចាស់ស្ថានីយនីមួយៗ និងមិនពាក់ព័ន្ធជាមួយ PEACE Petroleum Cambodia នោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ទៀ ស្យាម ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា)។
នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន PTT ដែលបានបើកដំណើរការស្ថានីយប្រេងឥន្ធនៈមាន ១៨៦ កន្លែង ហើយបច្ចុប្បន្នបានផ្លាស់ប្ដូរជាផ្លូវការមកជាស្ថានីយ PEACE មានចំនួនសរុប ៣៥ ស្ថានីយ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥កន្លងទៅនេះ ម្ចាស់អាជីវកម្មទិញសិទ្ធិប្រេនប្រេងឥន្ទនៈ ភីធីធី (ខេមបូឌា) ភាគច្រើន បានសម្រេចចិត្តប្រគល់សិទ្ធិជូនលោក ទៀ ស្យាម ជាតំណាងផ្លូវការដើម្បីរំលាយកិច្ចសន្យាតំណាងចែកចាយរវាងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី និងក្រុមហ៊ុន PTT Cambodia ព្រមទាំងរួបរួមកម្លាំងសម្រេចចិត្តបង្កើតប្រេនថ្មី ប្រេនខ្មែរ ជាស្នាដៃបង្កើតដោយកូនខ្មែរ ដែលមានកំរិតស្តង់ដាខ្ពស់នោះគឺ PEACE Petroleum Cambodia៕