681 ezgif.com resize
Swift cc time

ស្លាប់៣៤នាក់ក្នុងការបាក់ដី និងជំនន់ទឹកភ្លៀងនៅឥណ្ឌា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ទឹក​ហូរ​ពី​ទន្លេ Tawi ជន់​លិច​ប្រាសាទ​មួយ​របស់​ព្រះ​ដំរី​ហិណ្ឌូ Ganesh ជា​អាទិទេព​នៃ​ភាព​រុងរឿង បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្រុង Jammu  និងតំបន់កាស្មៀរ​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២៥ / រ៉យទ័រ

ញូដេលី៖ មានយ៉ាងហើចណាស់មនុស្ស ៣៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រអិលបាក់ដី និងទឹកជំនន់ភ្លាមៗនៅក្នុងប្រទេសឥណ្ឌា តាមអាជ្ញាធរឥណ្ឌាភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដីនៅតំបន់ភាគខាងជើងនៃប្រទេសឥណ្ឌា ដោយកាត់ផ្តាច់ភ្លើងប្រើប្រាស់ និងបានសម្លាប់មនុស្សប្រហែល ៣៤ នាក់។

តាមអាជ្ញាធរឥណ្ឌាគិតត្រឹមថ្ងៃទី ២៨ ខែ សីហានេះចំនួនអ្នកស្លាប់បានកើនដល់ចំនួន ៣៤នាក់ ខណៈចំនួនអ្នកបាត់ខ្លួន និងរងរបួសកំពុងតែត្រូវបានអាជ្ញាធរបន្តស្វែងរកនិងជួយសង្រ្គោះ មន្រ្តីឥណ្ឌាប៉ាន់ប្រមាណថាចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗនិងបន្តកើនឡើងទៀត។

ជាការឆ្លើយតបឥណ្ឌាបានបញ្ជូនក្រុមមន្រ្តីជំនាញសង្រ្គោះបន្ទាន់និងស្វែងរកពលរដ្ឋដែលកំពុងតែបាត់ខ្លួន និងរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងការរអិលបាក់ដីភ្លាមៗ។ មន្រ្តីជំនាញឥណ្ឌាបានបញ្ជាក់ទៀតថាទំហំខូចខាតនៃទ្រព្យសម្បត្តិរបស់ពលរដ្ឋរងគ្រោះអាចនិងមានចំនួនច្រើន។ ឥណ្ឌាបានជំរុញឲ្យពលរដ្ឋបន្តរក្សាការប្រុងប្រយ័ត្ន និងស្វែងរកកន្លែងមានសុវត្ថិភាពស្នាក់អាស្រ័យជាបណ្តោះអាសន្ន៕

គួរកត់សម្គាល់ថាប្រទេសប៉ាគីស្ថាន ដែលជាអ្នកភូមិផងរបងក្បែរឥណ្ឌាក៏បានជួបនឹងភ្លៀងមូសុងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះផងដែរ។កាលពីថ្ងៃអង្គារ ប្រទេសប៉ាគីស្ថានបានអះអាងថា ខេត្ត Punjab ភាគខាងកើតរបស់ខ្លួនប្រឈមមុខនឹងហានិភ័យនៃគ្រោះទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំង និងការសម្រេចរបស់ឥណ្ឌាក្នុងការបញ្ចេញទឹកពីទំនប់ពីរបណ្តាលឲ្យពលរដ្ឋខ្លួនរងគ្រោះជាខ្លាំង ក្នុងនោះចំនួនអ្នកផ្លាស់ទីលំនៅក្នុងខេត្តមានលើសពី ១៥០,០០០ នាក់ រួមទាំងជិត ៣៥,០០០ នាក់ បានបង្ខំចិត្តចាកចេញពីលំនៅដ្ឋានរបស់ខ្លួនចាប់តាំងពីថ្ងៃទី ១៤ ខែសីហាមក៕

Khcct banner

អត្ថបទទាក់ទង