681 ezgif.com resize
Swift cc time

កម្ពុជា និងសហគ្រាសទេសចរណ៍ធំៗក្នុងខេត្តយូណាន សហការរួមគ្នាអភិវឌ្ឍទេសចរណ៍ជាក់ស្តែងតាមរយៈការរៀបចំ FAM Trip

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ទីក្រុងគុនមិញ៖ ប្រទេសកម្ពុជា និងសហគ្រាសទេសចរណ៍ធំៗក្នុងខេត្តយូណាន បានសហការរួមគ្នាអភិវឌ្ឍទេសចរណ៍ជាក់ស្តែង តាមរយៈការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ ក៏ដូចជាឯកភាពសហការរៀបចំ FAM Trip ដោយមានសមាសភាពសហគ្រាសទេសចរណ៍ បណ្តាសារព័ត៌មាន វិនិយោគិន និង Influencersល្បីៗ ពីខេត្តយូណានចូលរួមដំណើរទស្សនកិច្ចផ្សព្វផ្សាយទេសចរណ៍មួយនេះ។

បើតាមក្រសួងទេសចរណ៍ កិច្ចសហការនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយសហគ្រាសក្រុមហ៊ុនទេសចរណ៍អន្តរជាតិធំៗដឹកនាំដោយលោក MA Zhigang ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតជូនប្រធានសហគ្រាសទេសចរណ៍ធំៗ ក្នុងខេត្តយូណានដែលរួមមានតំណាងក្រុមហ៊ុនទេសចរណ៍អន្តរជាតិធំ ដូចជា Trip.com ដឹកនាំដោយលោក MA Zhigang ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន ចូលជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈស៊ីជំរៅ ផ្លាស់ប្តូរបទពិសោធ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេសកម្ពុជា និងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ជាក់ស្តែង សំដៅជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសកម្ពុជា ខេត្តយូណាន និងអន្តរជាតិមកទស្សនានៅគោលដៅទេសចរណ៍ទាំងពីរ។

ភាគីទាំងពីរបានឯកភាពអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ជាក់ស្តែង តាមរយៈការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ និងព័ត៌មានពិតពីកត្តាសុខសុវត្ថិភាព ប្រឆាំងព័ត៌មានក្លែងក្កាយ ក៏ដូចជាឯកភាពសហការរៀបចំ FAM Trip ដោយមានសមាសភាពសហគ្រាសទេសចរណ៏ បណ្តាសារព័ត៌មាន វិនិយោគិន និង Influencers ល្បីៗ ពីខេត្តយូណានដឹកនាំដោយមន្ទីរវប្បធម៌ និងទេសចរណ៍មកទស្សនាស្វែងយល់ពីសក្តានុពលទេសចរណ៍ និងវិនិយោគនៅកម្ពុជា ព្រមទាំងជួបប្រជុំពិភាក្សាបង្កើតកិច្ចសហការជាមួយក្រុមហ៊ុនទេសចរណ៍កម្ពុជានាពេលឆាប់ៗ នេះ៕


Khcct banner

អត្ថបទទាក់ទង