681 ezgif.com resize
Swift cc time

អ្នកនាំពាក្យចិន៖កម្ពុជា-ចិន សហការរួមគ្នាពន្លឿនទំនាក់ទំនងគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានបង្ហោះសារក្នុងបណ្តាញសង្គមថា ប្រទេសចិន និងកម្ពុជា នឹងឈរយ៉ាងរឹងមាំជាមួយគ្នាជម្នះការរំខានពីខាងក្រៅនានា និងរួមដៃគ្នាក្នុងការពន្លឿនការកសាងសហគមន៍ចិន-កម្ពុជាគ្រប់កាលៈទេសៈជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ។

តាមរយៈការបង្ហោះសាររបស់លោកស្រី Mao Ning បានបញ្ជាក់ពីវត្តមានប្រធានាធិបតី Xi Jinping និងលោកស្រី Peng Liyuan បានចូលគាល់ និងបានស្វាគមន៍ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។។

ក្នុងខ្លឹមសារនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហាញនូវគោលជំហររបស់ចិននិងកម្ពុជាក្នុងការឈរយ៉ាងរឹងមាំជាមួយគ្នាដើម្បីជម្នះការរំខាន និងរួមដៃគ្នាក្នុងការពន្លឿនការកសាងសហគមន៍ចិន-កម្ពុជាគ្រប់កាលៈទេសៈជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ។

ក្នុងជំនួបនោះ លោក ស៊ី បាននិយាយថា ទំនាក់ទំនងចិន-កម្ពុជា បានទប់ទល់នឹងការសាកល្បងនៃបញ្ហាអន្តរជាតិ ហើយភាគីទាំងពីរបានពង្រឹងមិត្តភាពជាដែក ដោយការចែករំលែកភាពសុខដុមរមនា ដែលបានក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រជាជនទាំងពីរ។ ប្រទេសចិនគាំទ្រយ៉ាងមុតមាំដល់ប្រជាជនកម្ពុជាក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់កម្ពុជា និងសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសកម្ពុជា។

គួរបញ្ជាក់ថា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នាថ្ងៃទី២៣ ខែសីហា បានយាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព៕

Khcct banner

អត្ថបទទាក់ទង