681 ezgif.com resize
Swift cc time

ត្រាំគ្រោងប្តូរឈ្មោះ«ក្រសួងការពារជាតិ»ទៅជានាយកដ្ឋានសង្រ្គាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ លោកប្រធានសន្តិភាពដូណាល់ត្រាំនៅល្ងាចថ្ងៃទី ២៥ ខែ សីហាបានប្រកាសថាសហរដ្ឋអាម៉េរិកធ្លាប់ឈ្នះសង្រ្គាមលោកលើកទី២ដូចច្នេះលោកអាចនឹងផ្លាស់ប្តូរក្រសួងការពារអាម៉េរិកទៅជានាយកដ្ឋានសង្រ្គាមដែលមានលោក Pete Hegseth ជារដ្ឋមន្រ្តីស្រាប់។ លោកត្រាំថែមទាំងកោតសរសើរលោក Pete Hegseth ថាជាមនុស្សអស្ចារ្យ។ ការបញ្ជាក់របស់លោកគ្រោងនឹងប្តូរឈ្មោះក្រសួងការពារជាតិអាម៉េរិកទៅជា នាយកដ្ឋានសង្រ្គាមនេះធ្វើឡើងនៅក្នុងជំនួបរវាងលោក និងប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung នៅសេតវិមានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការពារជាតិរវាងប្រទេសទាំងពីរ។

បើតាមលោកដូណាល់ត្រាំ យើងនឹងផ្លាស់ប្តូរឈ្មោះនាពេលខាងមុខតាមដែលអាចធ្វើទៅបាន លោកអះអាងទៀតថាតាមពិតទៅនាយកដ្ឋានសង្រ្គាម (Department of war) ជាឈ្មោះចាស់កំឡុងពេលជ័យជំនះរបស់សហរដ្ឋអាម៉េរិកនៅក្នុងសង្គ្រាមលោកលើកទី ១ និងសង្គ្រាមលោកលើកទីពីរ ដោយលោកអាចនឹងប្តូរឈ្មោះចាស់មកប្រើប្រាស់ជំនួសឲ្យក្រសួងការពារជាតិបច្ចុប្បន្ន។

គួរកត់សម្គាល់ថានាយកដ្ឋានសង្គ្រាមត្រូវបានបង្កើតឡើងដោយអតីប្រធានាធិបតីលោក George Washington ក្នុងឆ្នាំ ១៧៨៩ ឈ្មោះនេះមានរហូតដល់ឆ្នាំ ១៩៤៧ ក្រោយមកត្រូវបានរៀបចំកែសម្រួលឡើងវិញដោយប្រធានាធិបតី Harry Truman ហើយត្រូវបានប្តូរឈ្មោះទៅជាក្រសួងការពារជាតិនៅឆ្នាំ ១៩៤៩៕


Khcct banner

អត្ថបទទាក់ទង