681 ezgif.com resize
Swift cc time

ព្យុះទីហ្វុងកាជីគីផ្តើមវាយប្រហារនៅទូទាំងខេត្តរបស់ប្រទេសថៃរួមទាំងក្រុងបាងកក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ទីក្រុងបាងកករួមទាំងខេត្តរបស់ប្រទេសថៃប្រមាណ ៤៥ខេត្តទៀតកំពុងតែរងការវាយប្រហារពីព្យុងទីហ្វុងថ្មីដែលមានឈ្មោះថា Kajiki (កាជីគី) ដែលបានចាប់ផ្តើមវាយប្រហារលើខេត្តនាៗរបស់ប្រទេសថៃចាប់ពីថ្ងៃទី ២៤ ខែ សីហា រហូតដល់ថ្ងៃទី ២៨ ខែ សីហាជាមួយល្បឿនខ្យល់បក់បោក ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ អាជ្ញាធរថៃបានចេញការព្រមានថាព្យុះកំណាចនេះបង្កទៅជាភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា និងអាចជន់លិច រឺកើតមានទឹកជំនន់ភ្លាមៗ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃគិតត្រឹមព្រឹកថ្ងៃទី ២៥ ខែ សីហានេះព្យុះកំណាចថ្មីកាជីគីបាននឹងកំពុងតែបន្តវាយប្រហារខេត្តជាច្រើនរបស់ប្រទេសដោយនាំមកនូវភ្លៀងលាយឡំជាមួយខ្យល់កន្រ្តាក់បោលបក់ នឹងជន់លិចកើតទៅជាទឹកជំនន់ភ្លាមៗ។ នាយកដ្ឋានឧតុនិយមថៃបានចេញសេចក្តីប្រកាសលេខ ១១ ព្រមានពីឥទ្ធិពលរបស់ព្យុះទីហ្វុង កាជីគី ព្យុះនេះកំពុងរំកិលទៅភាគពាយ័ព្យក្នុងល្បឿនប្រហែល ២០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានគេរំពឹងថានឹងបោកបក់នៅជិតទីក្រុង Vinh ភាគខាងជើងប្រទេសវៀតណាម នឹងបន្តវាយប្រហារខេត្តនារបស់ប្រទេសថៃទៀត។

អាជ្ញាធរថៃបានអំពាវនាវឲ្យពលរដ្ឋរក្សាការ ប្រុងប្រយ័ត្នចំពោះហានិភ័យពីភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់រាយប៉ាយ ដែលអាចបង្កជាជំនន់ទឹកភ្លៀង ពិសេសនៅតំបន់ភ្នំក្បែរផ្លូវទឹក និងតំបន់ទំនាប។ព្យុះនឹងបណ្តាលឲ្យ រលកសមុទ្រនៅសមុទ្រ Andaman និងឈូងសមុទ្រថៃ មានខ្យល់បក់ខ្លាំង រលកមានកម្ពស់ ២-៣ ម៉ែត្រ។ នៅតំបន់ដែលមានផ្គររន្ទះ រលកមានកម្ពស់លើសពី ៣ម៉ែត្រ៕


Khcct banner

អត្ថបទទាក់ទង