681 ezgif.com resize
Swift cc time

អគ្គនាយកធនាគារARDBជំរុញឱ្យរោងម៉ាស៊ីនកិនស្រូវប្រាស់«ឥណទាន»ចំគោលដៅនិងប្រសិទ្ធភាព

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹក ថ្ងៃទី២៣ ខែសីហា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយតំណាងម្ចាស់រោងម៉ាស៊ីន និង ក្រុមហ៊ុននាំចេញអង្ករ ដែលបានអញ្ញើញ មកពី ខេត្ត ពោធិ៍សាត់​ បាត់ដំបង និងបន្ទាយមានជ័យ។ក្នុងជំនួបនោះលោកបានជំរុញឱ្យរោងម៉ាស៊ីនកិនស្រូវប្រាស់«ឥណទាន»ចំគោលដៅ និង មានប្រសិទ្ធភាព។

ក្នុងជំនួបនោះ ក្នុងគោលបំណងនៃកិច្ចជុំនេះគឺដើម្បីពិភាក្សារ , ស្វែងរកដំណោះស្រាយ , ដាក់ទិសដៅ និងពិនិត្យតាមដានវាយតម្លៃ ដោយផ្តោតលើ អំពីស្ថានភាពតម្លៃស្រូវសើមដែលដឹកមកលក់ដល់រោងម៉ាស៊ីនមានការធ្លាក់ចុះក្នុងរដូវប្រមូលផលធំនេះដូចជាប្រភេទ OM ៥៤៥១/IR, សែនក្រអូប, ស្រូវស្រង៉ែ ធៀបនឹងឆ្នាំមុន​។អំពីបញ្ហាប្រឈម របស់រោងម៉ាស៊ីនកិនស្រូវ ក្នុង ស្ថានភាពភាពប្រមូលទិញស្រូវពីកសិករ ក្នុងរដូវប្រមូលផលថ្មីមកដល់ និងបញ្ហាសន្ធិស្តុកស្រូវ-អង្ករ ដែលដក់សល់ពីឆ្នាំចាស់ ដែលមិនទាន់បានបញ្ចេញអស់អំពីស្ថានភាពការនាំចេញអង្ករ ទៅទីផ្សារអន្តរជាតិ និងភាពមិនទាន់ច្បាស់លាស់ចំពោះការបញ្ជារទិញ អង្ករពីកម្ពុជា ពីទីផ្សារនៅអន្តរជាតិ អំពី និន្នាការទីផ្សារអង្ករអន្តរជាតិ និង​ អំពីបញ្ហាប្រឈមនានា ពាក់ព័ន្ធវិស័យស្រូវអង្ករ និងសំណូមពរនានា។

បណ្ឌិត កៅ ថាច  បន្តជំរុញអោយរោងម៉ាស៊ីនកិនស្រូវទាំងអស់ប្រើប្រាស់ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលទទួលពីរាជរដ្ឋាភិបាល តាមរយៈ ធនាគារ ARDB ឲ្យបាន ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ហើយ ក្នុងករណីម្ចាស់រោងម៉ាស៊ីន មានតម្រូវការឥណទានបន្ថែមសម្រាប់ទិញស្រូវ អាចធ្វើការទំនាក់ទំនង មក ធនាគារ ARDB ។ បន្ថែមលើនេះ, លោក បណ្ឌិត បានសូមសំណូមពរដល់ម្ចាស់រោងម៉ាស៊ីនបន្តប្រមូលទិញស្រូវឲ្យអស់លទ្ធភាពពីប្រជាកសិករបានកាន់តែច្រើន និង ជាប្រចាំថ្ងៃ ដើម្បីជួយសម្រួលដល់ជីវភាពកសិករ យើង៕

Khcct banner

អត្ថបទទាក់ទង