អាម៉េរិក៖ អតីតបេក្ខភាពទូតអាម៉េរិកប្រចាំប្រទេសថៃ លោក Leewood Phu នៅថ្ងៃទី២១ សីហាម្សិលមិញ បានដាក់លិខិតជូនលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ឱ្យជួយអន្តរាគមន៍ដោះលែងទាហានខ្មែរចំនួន ១៨នាក់ ដែលថៃចាប់ខ្លួនដោយខុសច្បាប់ រំលោភបទឈប់បាញ់។
ក្នុងលិខិតនោះ លោក បានបញ្ជាក់ពីការការរំលោភបំពានបទឈប់បាញ់របស់ថៃមកលើកម្ពុជា ដោយក្រោយពីបាន១ថ្ងៃ ក្រោយការចុះជាធរមាននៃបទបទឈប់បាញ់ ថៃបានឃាត់ខ្លួនទាហានកម្ពុជាចំនួន២០នាក់ ដោយប៉ុន្មានថ្ងៃក្រោយមក ថៃដោះលែងទាហានកម្ពុជាចំនួន២នាក់ ដែលត្រឡប់មកវិញក្នុងសភាពរងទារុណកម្ម និង របូសជាទម្ងន់។
ជាមួយគ្នានោះលោក Leewood Phu សូមស្នើឲ្យលោកប្រធានាធិបតីត្រាំ ជួយប្រើប្រាស់ថាមពលរបស់លោកជាប្រធានាធិបតីប្រទេសមហាអំណាច ដោះស្រាយស្ថានការណ៍ដ៏តានតឹងនេះ និង ជួយឲ្យទាហានទាំង១៨នាក់ទៀត ត្រឡប់មកកម្ពុជាដោយសុវត្ថិភាពវិញ ដោយគោរពបទឈប់បាញ់ និងសន្តិភាពនៃប្រទេសទាំងពីរ។
លោក Leewood Phu ស្នើសុំលោកត្រាំជួយអន្តរាគមន៍ ជៀសវាងនាំឲ្យបញ្ហានេះ ប៉ះពាល់ដល់ការទទួលពាន់រង្វាន់អ្នកផ្តួចផ្តើមសន្តិភាពរបស់លោកត្រាំ៕