អ៊ីស្រាអែល៖ ក្រោយសង្រ្គាមរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីនចាប់ផ្ទុះឡើងតាំងពីថ្ងៃទី ៧ ខែ តុលាឆ្នាំ ២០២៣ មកមកដល់ទល់ពេលនេះមានរយៈពេលជិត ២ ឆ្នាំហើយអ៊ីស្រាអែលតែងតែអន្ទោងចិត្តចង់ក្រសោបយក នឹងកាន់កាប់តំបន់ហ្គាហ្សាធ្វើជារដ្ឋថ្មីរបស់ខ្លួន។ ដូចអ្វីដែលខ្លួនរំពឹង នឹងស្រមៃចង់បាននៅទីបំផុតរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Israel Katz នាថ្ងៃទី ២០ សីហា នេះបានប្រកាសជាផ្លូវការប្រើប្រតិបត្តិការយោធាក្រោមឈ្មោះថា Gideon's Chariots II ដែលជាប្រតិបត្តិការយោធាថ្មីបោសសម្អាតតំបន់ហ្គាហ្សា នឹងឈានទៅដល់ការគ្រប់គ្រងតំបន់នេះហ្គាហ្សានេះដែលមានផ្ទៃដីសរុប ៣៦៥គីឡូម៉ែត្រដែលពីមុនជាតំបន់ពលរដ្ឋប៉ាឡេស្ទីនរស់នៅជាច្រើនជាងគេ។
បើតាមរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បានបញ្ជាក់នៅថ្ងៃទី ២០ ខែសីហាថា អ៊ីស្រាអែលបានអនុម័តប្រតិបត្តិការយោធាថ្មីមួយ សំដៅដណ្តើមកាន់កាប់ទីក្រុង ហ្គាហ្សា ប្រតិបត្តិការយោធាដែលមានឈ្មោះថា Gideon's Chariots II ដោយបច្ចុប្បន្ននេះអ៊ីស្រាអែលបានកាន់កាប់សរុបប្រមាណ ៧៥% នៃតំបន់ ហ្គាហ្សា។
ប្រតិបត្តិការយោធាថ្មីនេះនឹងមានទាហានបម្រុងរហូតដល់ ៦០,០០០នាក់ នឹងត្រូវដាក់ពង្រាយទៅកាន់តំបន់ហ្គាហ្សាក្នុងវាយផ្តាច់ នឹងកាន់កាប់តំបន់នេះទាំងស្រុង ប្រតិបត្តិការយោធាវាយនឹងកាន់កាប់នេះគ្រោងនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ។
តាមរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលដដែល Operation Gideon's Chariots I គឺជាការវាយលុកដ៏ធំរបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃទី ១៦-១៧ខែឧសភា ឆ្នាំ ២០២៥ នៅទូទាំងតំបន់ហ្គាហ្សា គោលបំណងក្នុងប្រតិបត្តិការនេះរួមមានការកម្ទេចសមត្ថភាពយោធា និងអភិបាលកិច្ចរបស់ក្រុមហាម៉ាស រំដោះចំណាប់ខ្មាំងអ៊ីស្រាអែល។
គួរកត់សម្គាល់ថាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កងកម្លាំងអ៊ីស្រាអែល រួមទាំងអង្គភាពអាកាស និងជើងគោក បានធ្វើការវាយលុកយ៉ាងខ្លាំងក្លា ដណ្តើមយកតំបន់សំខាន់ៗ និងរុះរើហេដ្ឋារចនាសម្ព័ន្ធភេរវករជាច្រើនក្នុងតំបន់ហ្គាហ្សា។ ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនផ្ទុះមកមានពលរដ្ឋប៉ាឡេស្ទីនយ៉ាងហើចណាស់មនុស្សជាង ៦០,០០០ នាក់ត្រូវបានសម្លាប់ដោយមានជិតមួយភាគបីនៃអ្នកស្លាប់ដែលមានអាយុក្រោម ១៨ ឆ្នាំ៕