681 ezgif.com resize
Swift cc time

អណ្តាតភ្លើងលេបត្របាក់«វត្តឈៀងម៉ៃ»របស់ថៃស្ទើរទាំងស្រុង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ វត្តដ៏ល្បីនឹងពូកែសាកសិទ្ធិដែលពលរដ្ឋថៃតែងតែទៅបន់ស្រន់សុំសេចក្តីសុខដែលស្ថិតក្នុងខេត្តឈៀងម៉ៃរបស់ប្រទេសថៃវត្ត Wat Weluwan ត្រូវបានភ្លើងឆាបឆេះកាលពីទាបភ្លឺនៅថ្ងៃទី ១៨ ខែ សីហា រងការខូចខាតស្ទើរតែទាំងស្រុង។ អគ្គីភ័យបានផ្តើមឆេះយ៉ាងសន្ធោសន្ធៅយ៉ាងខ្លាំងលើវត្ត Wat Weluwan កាលពីពេលទាបភ្លឺ ព្រះសង្ឃនៅក្នុងវត្តមានសង្ឃដីការថាមុនឆាបឆេះមានភ្លើងផ្សែហុយចេញពីដំបូលក្រោយមកក៏ឆេះកាន់តែខ្លាំងឡើងពន្លត់ស្ទើរតែមិនទាន់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃគិតត្រឹមថ្ងៃទី ២០ ខែ សីហា នេះវត្ត Wat Weluwan ដែលមានទីតាំងស្ថិតក្នុងខេត្តឈៀងម៉ៃត្រូវបានប៉ានប្រមាណថារងការខូចខាតហេដ្ឋារចនាសម្ព័ន្ធនាៗក្នុងទំហំទឹកប្រាក់ដល់ទៅជិត ១០ម៉ឺនដុល្លារ មន្រ្តីជំនាញថៃដាក់ការសង្ស័យថាអគ្គិភ័យនេះអាចផ្តើមចេញពីទុស្សេចរន្តអគ្គិសនីទើបបណ្តាលឲ្យឆាបឆះយ៉ាងខ្លាំងក្លា។ អាជ្ញាធរថៃបានប្រើរថយន្តពន្លត់ភ្លើងចំនួន ៤គ្រឿង នឹងធ្វើការជម្លៀសសង្ឃចេញពីកន្លែងឆាបឆេះ ភ្លើងត្រូវបានពន្លត់ទាំងស្រុងនៅម៉ោង ៤ ជាងទាបភ្លឺក្រោយពីឆេះអស់ជាង២ម៉ោង។

ទ្រព្យសម្បត្តិទាំងអស់នៅវត្តដ៏ល្បីមួយនេះត្រូវបានខូចខាតស្ទើរតែទាំងស្រុងរូបសំណាកព្រះពុទ្ធរូប និងរូបសំណាកព្រះពុទ្ធបដិមាក្នុងវត្ត រងការខូចខាត ដោយគិតជាទឹកប្រាក់ប្រមាណ ៣លានបាត រឺស្នើនឹង(៩២,៤៨០ ដុល្លារអាម៉េរិក។៕

Khcct banner

អត្ថបទទាក់ទង