681 ezgif.com resize
Swift cc time

កម្ពុជា ដាក់ពាក្យជំទាស់ផ្លូវការ ចំពោះសកម្មភាពថៃរាយបន្លាលួស និងដាក់កង់ឡាន នៅបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
លោក ​នង សាកល អ្នកនាំពាក្យរងក្រសួងក្រសួងការបរទេសកម្ពុជា

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានគណៈកម្មការព្រំដែនរួម (JBC) នៅថ្ងៃទី ១៩ សីហា ២០២៥ បានដាក់ពាក្យជំទាស់ជាផ្លូវការចំពោះសកម្មភាពយោធាថៃរាយបន្លាលួស និងដាក់កង់ឡាន នៅបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជា។ នេះបើតាម លោក ​នង សាកល អ្នកនាំពាក្យរងក្រសួងក្រសួងការបរទេសកម្ពុជា ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ២០ សីហា ២០២៥។

យោងតាម លោក ​នង សាកល អ្នកនាំពាក្យរងក្រសួងក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អគ្គលេខាធិការដ្ឋានគណៈកម្មការព្រំដែនរួម (JBC) តាមរយៈក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៩សីហា បានដាក់ពាក្យជំទាស់ផ្លូវការ ចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានដាក់ពង្រាយខ្សែលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កងឡាន នៅតំបន់មួយចំនួន តាមបណ្តោយព្រំដែន ក្នុងដែនអធិបតេយ្យភាពកម្ពុជា។

អ្នកនាំពាក្យរងនៃក្រសួងការបរទេសកម្ពុជារូបនេះ បានបន្តទៀតថា គណៈប្រតិភូ JBC ក៏បានស្នើឱ្យកងទ័ពថៃ រុះរើសម្ភារៈ និងឧបករណ៍ទាំងអស់ ដែលពួកគេបានដាក់ពង្រាយ​ចេញវិញជាបន្ទាន់ ដោយកម្ពុជា ជឿជាក់ថា សកម្មភាពទាំងនោះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ការកសាងទំនុកចិត្តរវាងគ្នា។ លោក នង សាកល បានសង្កត់ធ្ងន់ថា ៖«កម្ពុជា សូមអំពាវនាវឱ្យថៃ គោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគីនិងកាពត្វកិច្ចអន្តរជាតិទាំងអស់។»។

Khcct banner

អត្ថបទទាក់ទង