681 ezgif.com resize
Swift cc time

កម្ពុជាចាត់ទុកវិធានការផ្លូវច្បាប់ថៃលើថ្នាក់ដឹកនាំកម្ពុជារំលោភអធិបតេយ្យកម្ពុជានិងបំពានបទឈប់បាញ់

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ១៩ សីហានេះ បានចេញនូវសេចក្តីថ្លែងការណ៍ដោយបានបង្ហាញពីក្តីបារម្ភ ក្រោយពីនាយករដ្ឋមន្ត្រីស្តីទី ថៃលោក​ Phumtham Wechayachai បានចេញសេចក្តីថ្លែងការណ៍ ទាក់ទងនឹងការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុងស្រុករបស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍នៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជាចាត់ទុកចំណាត់ការរបស់ថៃមកលើប្រទេសកម្ពុជាបែបនេះ មិនត្រឹមតែរំលោភលើអធិបតេយ្យភាព និងបូរណភាពនៃកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជាថៃយ៉ាងធ្ងន់ធ្ងរ។ ជាពិសេស ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដែលបានអនុវត្តកន្លងមកក្នុងការអនុវត្តនូវបទឈប់បាញ់ ដើម្បីស្តារសន្តិភាព និងប្រក្រតីភាពរវាងប្រទេសទាំងពីរ។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់នូវគោលជំហរថា ក្រសួងនៅតែបន្តការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីសម្រេចបាននូវសន្តិភាព និងស្តារទំនាក់ទំនងឱ្យមានប្រក្រតីភាពឡើងវិញនាពេលខាងមុខ ទៅតាមអ្វីដែលបានព្រមព្រៀងនៅថ្ងៃទី ២៨ កក្កដា ២០២៥ និង កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ កាលពីថ្ងៃទី ៧ សីហា ២០២៥៕


Khcct banner

អត្ថបទទាក់ទង