ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យសិស្សានិសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្ស ឆ្លងកាត់រយៈពេល៣ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡង។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមក្រសួងសាធារណការ កាលបរិច្ឆេទកំណត់សម្រាប់ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ៖
១-ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ :- បើកម៉ោង ១៣:០០ ដល់ម៉ោង១៧:០០ល្ងាច
២- ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ :- បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៧:០០ ដល់ម៉ោង ១៨:៣០ ល្ងាច
៣-ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ : - បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៦:៣០ ដល់ម៉ោង ១៧:៣០ ល្ងាច។
ក្រសួងសាធារណការបានបញ្ជាក់ថា ការបើកចរាចរណ៍ពិសេសសម្រាប់សិស្សានិសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នេះ អនុញ្ញាតសម្រាប់តែយានធុនស្រាលប៉ុណ្ណោះ(ម៉ូតូ កង់ និងថ្មើជើង)៕