681 ezgif.com resize
Swift cc time

ឱកាសការងារក្នុងស្រុកជាង ២១ម៉ឺនកន្លែង កំពុងរង់ចាំពលករខ្មែរមកពីប្រទេសថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ក្រសួងការងារ បានឲ្យដឹងថាគិតត្រឹមថ្ងៃទី១៥ ខែសីហា ឱកាសការងារក្នុងស្រុក ២១២,៣១៨ កន្លែង កំពុងរង់ចាំពលរដ្ឋក្នុងនោះ ភ្នំពេញ ចំនួន ៥៣ ៨៩៨ កន្លែង, ឧត្តរមានជ័យ ៣៩៤, បន្ទាយមានជ័យ ១ ១៨៣, ប៉ៃលិន ១៥៨២, តាកែវ ១៤ ៥២៩, កណ្តាល ២៥ ០៤៣, កែប ១៦, កំពត ៩៥៣, កំពង់ធំ ១៦៧៣, កំពង់ស្ពឺ ៥៣ ៨៩៨, កំពង់ឆ្នាំង ៦៩៨៣, កំពង់ចាម ២៧៧០, ត្បូងឃ្មុំ ៧០៥, បាត់ដំបង ៧៦០, ស្វាយរៀង ២១ ៦៦៣, ព្រៃវែង ២៣៤, ព្រះសីហនុ ៧ ៣៨៩, សៀមរាប ៣១១, រតនគិរី ៥៦៩១, ស្ទឹងត្រែង ៣ ៤៩៣, ពោធិ៍សាត់ ១៩១៧, ព្រះវិហារ ៣៦២, មណ្ឌលគិរី ៤៩៣ និង កោះកុង ៣១០៥ កន្លែង។

បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ពលរដ្ឋខ្មែរមកពីប្រទេសថៃប្រមាណជាង ៩២ម៉ឺននាក់ ក្នុងនោះប្រមាណជាង ៥ម៉ឺននាក់ជាកុមារ ក្រុមមនុស្ស៤៥ឆ្នាំឡើងមាន ២៥ម៉ឺននាក់ ហើយការទទួលបានការងារតាមរយៈក្រសួង ៦ម៉ឺននាក់។ ចំណែកពលករដែលចុះឈ្មោះ TVET មាន៣ម៉ឺននាក់ ក្រសួងនឹងបើកវគ្គឆាប់ខាងមុខនេះ ក្នុងនោះអ្នកដែលស្វែងរកឧកាសការងារតាមក្រសួងមាន ១៥ម៉ឺននាក់៕


Khcct banner

អត្ថបទទាក់ទង