681 ezgif.com resize
Swift cc time

ក្រសួងរៀបចំដែនដី សម្រេច«ការបញ្ជីដីធ្លី»បានជិត ៩លានក្បាលដី និង នៅ ១១ម៉ឺនក្បាលដីទៀត មិនទាន់វាស់វែង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ យុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឈានដល់ការបញ្ចប់លើក្បាលដីសរុបក្បាលដីចំនួន ជិត ៩លានក្បាល និង ក្បាលដីមិនទាន់វាស់វែង សរុបចំនួន ១១ម៉ឺនក្បាលដី មកដល់ ចំណុចមួយ ដែលត្រូវចែកបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ ហើយនឹង ឈានទៅរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីបង្ហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី ចេញផ្សាយក្នុងកិច្ចប្រជុំការងាររបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ។

លទ្ធផលនេះ ត្រូវបានចាត់ទុកថា គឺជារបត់មួយក្រោយរយៈពេល ៤០ឆ្នាំ ដែលកម្ពុជាបានចាប់ផ្ដើមចេញបណ្ណសម្គាល់ម្ចាស់ អចលនវត្ថុលើកទីមួយនាឆ្នាំ ១៩៨៩ រហូតដល់ឆ្នាំ ២០២៩ ហើយកម្ពុជានឹងប្រារព្ធខួបលើកទី ៤០ ជាប្រវត្តិសាស្ត្រនៃការចុះបញ្ជី ដីធ្លីជូនប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍ដដែល បានអះអាងថា តាមរយៈយន្តការដោះស្រាយបញ្ចប់វិវាទដីធ្លី ករណីបណ្តឹង វិវាទដីធ្លីដែលមានសរុបចំនួន ៣,៥៤៩ករណី ក្នុងឆ្នាំ២០២៣ ត្រូវបានពិនិត្យ និង ដោះស្រាយនៅសល់ត្រឹម ៣៨៥ករណី ប៉ុណ្ណោះ ហើយនឹងបន្តដោះស្រាយបើទោះជាមានការប្រឈម នឹងស្ថានភាពនៃការឈ្លានពានពីកងទ័ពថៃមកលើកម្ពុជាតាមបណ្ដោយព្រំដែនយ៉ាងណាក្តី។លទ្ធផលនៃការចុះបញ្ជីដីធ្លី បង្ហើយ នេះគឺជាមោទនភាពសម្រាប់មន្ត្រីជំនាញមិនមែន សម្រាប់តែក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់នោះឡើយ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូស បញ្ជាក់ថា ការដោះស្រាយបញ្ចប់វិវាទដីធ្លី និងការចុះបញ្ជីដីធ្លី បង្ហើយគឺជាវិធានមួយក្នុងការបង្កើតបរិយាកាសគ្មានវិវាទ ដោយប្រើយុទ្ធសាស្ត្រនៃការសំអាត កែតម្រូវនិងកែសម្រួល រួមនិងយុទ្ធសាស្ត្រផ្សេងៗជាច្រើនទៀត។ ដោយឡែកចំពោះ ប្លង់គោលនៃការប្រើប្រាស់ដី នឹងត្រូវប្រគល់ជូនអាជ្ញាធរខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីរាជធានីខេត្តទាំងអស់ និងអាជ្ញាធរមូលដ្ឋានគ្រប់ឃុំ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការរៀបចំទីក្រុង ទីប្រជុំជន អោយបានល្អ មានលំហសាធារណៈនិងមានសណ្តាប់ធ្នាប់ របៀបរៀបរយត្រឹមត្រូវ សំដៅបង្កើនគុណភាពជីវិតរស់នៅ របស់ប្រជាពលរដ្ឋ ដោយប្រែក្លាយទីក្រុងនិងទីប្រជុំជន នៅតាម បណ្ដាខេត្តនានាទូទាំងប្រទេសឲ្យទៅជាបុរីជនបទ និងជាភូមិឋានក្សេមក្សាន្ត ឆ្លើយតបទៅនឹងគោលបំណងរបស់ ប្រមុខរាជរដ្ឋាភិបាល៕


Khcct banner

អត្ថបទទាក់ទង