681 ezgif.com resize
Swift cc time

ខេត្តមណ្ឌលគិរី ជាប់«ជ័យលាភី»បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរី នាថ្ងៃទី១៨ សីហានេះ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) តាមរយៈការផ្គត់ផ្គង់សេវាទឹកស្អាត ការប្រតិបត្តិផ្លាស់ប្តូរទម្លាប់មប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ និងរស់នៅប្រកបដោយភាពស៊ីវិល័យ។

បើតាមលោក លន់ សុភាព អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា បច្ចុប្បន្នខេត្តមណ្ឌលគិរីខ្នងផ្ទះមានបង្គន់អនាម័យចំនួន ២១ ៥១២ ស្មើ ១០០% ក្នុងនោះខ្នងផ្ទះមានបង្គន់ផ្ទាល់ខ្លួនមានចំនួន ១៩ ២៥១ខ្នងផ្ទះ ស្មើនឹង៨៩,៥% និងខ្នងប្រើប្រាស់បង្គន់រួមមានចំនួន ២ ២៦១ខ្នងផ្ទះ ស្មើនឹង១០,៥%។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ពីចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៩១,៩៨% ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៩,២១% និងអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៤,៧៨% ព្រមទាំងបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព៕


Khcct banner

អត្ថបទទាក់ទង