681 ezgif.com resize
Swift cc time

កម្ពុជាឈរលេខ៣ក្នុងបណ្តាប្រទេសអាស៊ានលះបង់កងម្លាំងទៅបំពេញបេសកកម្មក្រៅប្រទេសដើម្បីសន្តិភាព

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ កម្ពុជាបានបង្ហូតទង់ជាតិយ៉ាងខ្ពស់ត្រដែត លើកកម្ពស់ប្រទេសជាតិឱ្យស្មើមុខ ស្មើមាត់ដូចទៅនឹងប្រទេសធំៗនានា តាមរយៈការបរិច្ចាគកម្លាំង ចូលរួមបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ។

យោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា គិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជា បញ្ជូនកម្លាំង សរុបទាំងអស់បានចំនួន ៩ ១៩៩ នាក់ នៅក្នុងបណ្តាប្រទេសជាច្រើនមានដូចជា៖ ប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសស៊ីរី ប្រទេសឆាដ ប្រទេសលីបង់ ប្រទេសសាយព្រើស ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសយេម៉ែន។ក្នុងនោះដែរ បេសកកម្មនៅសាធារណរដ្ឋស៊ីរី សាធារណរដ្ឋឆាដ សាធារណ​​​រដ្ឋសាយព្រើស និងសាធារណរដ្ឋយេម៉ែន ត្រូវបានបញ្ចប់ជាស្ថាពរ។

ជាមួយនឹងមោទនភាពនេះ កម្ពុជាត្រូវបានគេវាយតម្លៃថា ជាប់ចំណាត់ថ្នាក់លេខរៀងទី២៧ ក្នុងចំណោម​១១៩​ប្រទេស ដែលបានលះបង់កងម្លាំងចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស និងឈរលំដាប់លេខ៣ នៅក្នុងបណ្តាប្រទេសអាស៊ាន៕


Khcct banner

អត្ថបទទាក់ទង