អាម៉េរិក៖ មិត្តចាស់ដូណាល់ត្រាំ និងពូទីនស្កាត់ជួបគ្នាជាថ្មីម្តងទៀតក្រោយពីបែកគ្នាអស់រយៈពេល ៦ឆ្នាំរាប់ចាប់តាំងពីឆ្នាំ ២០១៩មក ជំនួបក្នុងស្ថានភាពក្តៅមិនធ្លាប់មាននេះបានបង្ហាញឲ្យមានការចាប់អារម្មណ៍ជាខ្លាំងនៅទូទាំងសកលលោក។ ជំនួបរវាងលោកប្រធានាធិបតី ដូណាល់ត្រាំនិងពូទីននៅក្នុងរដ្ឋអាឡាស្កាពោលគឺត្រឹមតែ ៨៨ គីឡូម៉ែត្រទៀតតែប៉ុណ្ណោះទៅដល់ទឹកដីរុស្ស៊ី។ ក្នុងជំនួបជាប្រវត្តិសាស្រ្តមិនធ្លាប់មានរវាងមេដឹកនាំអាម៉េរិក និងរុស្ស៊ីចាប់តាំងពីសង្រ្គាមអ៊ុយក្រែនបានផ្ទុះកាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ២០២២ មក ក្នុងជំនួបនេះលោកត្រាំបានបង្ហាញកិច្ចស្វាគមន៍លោកពូទីនយ៉ាងកក់ក្តៅជាមួយស្នាមញញឹម និងសំញែងយន្តហោះខ្មោចបំបាំងកាយ B-2 Spirit អមដោយយន្តហោះ F-22 បួនគ្រឿងទៀត។
ក្នុងជំនួបជជែកគ្នាជាច្រើនម៉ោងពេញដោយបរិយាកាសរីករាយលោកត្រាំបានចាត់ទុកជំនួបរបស់លោកនឹងពូទីនជាជណ្តើរឡើងទៅបញ្ចប់សង្រ្កាមរុស្ស៊ី-អ៊ុយក្រែនកំពុងតែផ្ទុះ ក្នុងជំនួបនោះលោកត្រាំគ្រាន់តែបង្ហាញពីលទ្ធផលវិជ្ជមានតែមិនមានកិច្ចព្រមព្រៀងបទឈប់បាញ់ រឺការដោះដូរដីរបស់អ៊ុយក្រែនណាមួយជាថ្នូរនឹងទទួលបានសន្តិភាពឡើយ។ លោកត្រាំថាក្នុងជំនួបរវាងរុស្ស៊ីមានលទ្ធផលវិជ្ជមានជាច្រើនដែលសម្រេចបាន។ លោកថាពេលបញ្ចប់សង្រ្គាមរឺអត់គឺស្ថិតនៅលើមេដឹកនាំអ៊ុយក្រែនហ្សេលែនស្គីផ្ទាល់។
ចំណែកលម្អិតពីសំដី ក៏ដូចជាខ្លឹមសាររបស់លោកពូទីនក្នុងជំនួបជាមួយលោកដូណាល់ត្រាំនៅមិនទាន់បានបញ្ជាក់ និងមានប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច នឹងរុស្ស៊ីណាមួយចេញបញ្ជាក់អំពីខ្លឹមសាររបស់លោកពូទីនជជែកជាមួយលោកដូណាល់ត្រាំនៅឡើយនោះទេ។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងបទឈប់បាញ់នៅតែមិនទាន់មានឡើយ។
នៅទីបញ្ចប់ជំនួបប្រវត្តិសាស្រ្តរវាងលោកពូទីន នឹងដូណាល់ត្រាំ និងលោកត្រាំបានថ្លែងអំណរគុណលោកពូទីន នឹងប្រាប់ពូទីននឹងជួបលោកម្តងទៀតនាពេលណាមួយខាងមុខ ហើយអ្វីដែលប្លែកលោកពូទីនបែជានិយាយជាភាសារអង់គ្លេសថា Next time in Moscow (លើកក្រោយជួបគ្នានៅទីក្រុងមូស្គូ) ដែលធ្វើឲ្យលោកដូណាល់ត្រាំមានការភ្ញាក់ផ្អើលជាខ្លាំង៕