681 ezgif.com resize
Swift cc time

ស្ថានទូតបារាំងបន្តការគាំទ្រដល់ការបណ្តុះបណ្តាល «គ្រូភាសាបារាំងនៅកម្ពុជា»

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោកស្រី ឃួន វិច្ឆិកា ប្រធានសមាគមគ្រូភាសាបារាំងនៅកម្ពុជា កាលពីខែកក្កដា បានដឹកនាំលោកគ្រូអ្នកគ្រូ៣០រូប ដើម្បីចូលរួមសមាជពិភពលោកនៃគ្រូភាសាបារាំង និងវគ្គបណ្តុះបណ្តាលភាសាបារាំងនៃ CLA Besançon - Université de Franche Comté។ នេះបើតាមគេហទំព័រផ្លូវការនៃ ស្ថានទូតបារាំងប្រចាំកម្ពុជា។

យោងតាមគេហទំព័រស្ថានទូតបារាំង បានឱ្យដឹងថា​ គម្រោងនេះស្ថិតក្នុងសកម្មភាពរបស់ស្ថានទូតបារាំងដើម្បីលើកកម្ពស់ភាសាបារាំងនៅកម្ពុជា ក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ និងសមាគមសាស្រ្តាចារ្យភាសាបារាំងនៅកម្ពុជា។

ស្ថានទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈកម្មវិធីនេះ គ្រូបង្រៀនទាំង៣០រូបបានពង្រឹងចំណេះដឹងផ្នែកភាសា និងជំនាញបង្ហាត់បង្រៀនភាសាបារាំង និងបង្កើតបណ្តាញជាមួយនឹងគ្រូបង្រៀនមកពីប្រទេសនានានៅលើពិភពលោក៕

Khcct banner

អត្ថបទទាក់ទង