681 ezgif.com resize
Swift cc time

CMAC រកឃើញ«គ្រាប់ផ្សែង»ជាប្រភេទគ្រាប់ផ្លោងមានផ្ទុកសារធាតុឆេះ និងផ្សែងពុល ដែលកងទ័ពថៃប្រើក្នុងជម្លោះព្រំដែន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ឧត្តររមានជ័យ៖ កម្លាំងជំនាញអង្គភាពCMAC បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញា និងបោសសម្អាតបន្ទាន់ តំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម៥ថ្ងៃជាមួយសៀម។ កម្លាំងជំនាញបានប្រទះឃើញគ្រាប់ផ្សែងដែលជាប្រភេទគ្រាប់ផ្លោង១៥៥មមមានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាមនេះ។ នេះបើតាមការឲ្យដឹងពីលោក ហេង រតនា ប្រធានអង្គភាពស៊ីម៉ាក់។

ប្រធានអង្គភាពស៊ីម៉ាក់ បានបញ្ជាក់ថា គ្រាប់ផ្លោង១៥៥មមនេះ មានលេខ THS856105-011 155MM M825 បានប្រទះឃើញនៅតំបន់វាលស្រែប្រជាពលរដ្ឋស្ថិតនៅភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តររមានជ័យ។ ឆ្លៀតក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាមានការប្រុងប្រយត្ន័ជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដែលមានផ្សែងពុលនេះ ករណីជួបប្រទះសូមប្រញាប់រាយការណ៍មកកម្លាំងជំនាញCMAC ដើម្បីចាត់វិធានការសុវត្ថិភាពជូន៕


Khcct banner

អត្ថបទទាក់ទង