681 ezgif.com resize
Swift cc time

កម្ពុជា នាំចេញ«គ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀម» ទៅកាន់ប្រទេសអូស្ត្រាលី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ Australia Embassy in Cambodia

ភ្នំពេញ៖ ក្រុមហ៊ុនកម្ពុជា១ នៅថ្ងៃទី១៤ សីហា បានសហការជាមួយអូស្ត្រាលី បើកការនាំចេញទំនិញ ១២តោន នូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀម ទៅកាន់ទីផ្សារពិភពលោក រួមទាំងប្រទេសអូស្ត្រាលី។

ក្នុងការនាំចេញនេះ កម្ពុជាបានបើកការនាំចេញទំនិញ ១២តោនទៅកាន់ប្រទេសអូស្ត្រាលីនូវផ្លែឈើក្រៀម រួមមានគ្រាប់ស្វាយចន្ទីក្រៀម ចេកក្រៀម ខ្នុរក្រៀម និង ត្រាវក្រៀម។ ក្នុងប្រតិបត្តិការនេះ កម្ពុជានឹងនាំចេញកាន់តែច្រើនជាបន្តបន្ទាប់នាពេលខាងមុខ។

ប្រតិបត្តិការនេះ សម្រេចទៅបានក្រោមការគាំទ្រពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ តាមរយៈ CAPRED អូស្ត្រាលី ជួយដល់អាជីវកម្ម-កសិពាណិជ្ជកម្មកម្ពុជាឳ្យក្លាយទៅជាការនាំចេញ និងកំណត់អត្តសញ្ញាណ និងភ្ជាប់ទៅកាន់ទីផ្សារថ្មីដែលមានតម្លៃខ្ពស់ដូចជាប្រទេសអូស្ត្រាលី៕


Khcct banner

អត្ថបទទាក់ទង