ភ្នំពេញ៖ ក្នុងស្ថានភាពប្រទេសជាតិកំពុងប្រឈមនឹងបញ្ហាជម្លោះព្រំដែន ក្រុមហ៊ុន សោម៉ា គ្រុប និង បុត្រសម្ព័ន្ធរបស់ខ្លួនក្រោមគំនិតផ្ដួចផ្ដើមរបស់លោកស្រី ចម ក្រស្នា អគ្គនាយិកា បានរៀបចំឱ្យមានមូលនិធិ ដើម្បីគាំទ្រដល់កងទ័ពជួរមុខ និងជនភៀស សឹក។
ក្នុងនោះក្រុមហ៊ុនទទួលបានថវិកាជិត ៨០លានរៀល ព្រមទាំងសម្ភារមួយចំនួនទៀតមានដូចជាពងមាន់ សោម៉ា ហ្វាម ចំនួន១២៣,០៨០គ្រាប់ សាច់គោស្រស់ចំនួន១១,៩៨៣គីឡូក្រាម អង្ករចំនួន២តោន ភេសជ្ជៈកាហ្វេកញ្ចប់៣កេសធំ អាហារសម្រន់២,១៦០កញ្ចប់ពី ក្រុមហ៊ុន សូម៉ា ពាណិជ្ជ ព្រមទាំងថ្នាំពេទ្យចាំបាច់ចំនួន ១,៤៥០កញ្ចប់។
ជាមួយគ្នានេះថ្នាក់ដឹកនាំ និង បុគ្គលិកទាំងអស់នៃ ក្រុមហ៊ុន សោម៉ា គ្រុប ព្រមទាំងបុត្រសម្ព័ន្ធ សូមធ្វើការកោតសរសើរ និងគោរពវីរៈភាពនៃវីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងបំពេញបេសកកម្មដើម្បីជាតិមាតុភូមិនៃយើង។ យើងខ្ញុំ សូមថ្លែងអំណរគុណ និងដឹងគុណជានិច្ចចំពោះការលះបង់របស់កងទ័ពជាតិយើង។