681 ezgif.com resize
Swift cc time

អគ្គនាយកធនាគារ ARDB ជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ខេត្តកណ្ដាល៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានចូលរួមកម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងសិស្សានុសិស្ស ថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ស្ថិតនៅ វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នៅក្នុងពិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុក ខ្សាច់កណ្តាល លោក ប៉ែន ប៊ុណ្ណា នាយកវិទ្យាល័យខ្សាច់កណ្តាល នាយករង ប្រធាន និងអនុប្រធានការិ.អប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ ដែលមានសរុបចំនួន៤៤៧នាក់។

នៅក្នុងឱកាសនេះ លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ពាំនាំនូវបណ្តាំសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុម ការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុក មុខកំពូល និងស្រុកពញាឮ ដែលតែងយកចិត្តទុក្ខដាក់ជានិច្ច ចំពោះសិស្សានុសិស្ស នៅក្នុងស្រុកខ្សាច់កណ្តាល។

លោកបណ្ឌិតបានរំលឹកថា ឆ្នាំសិក្សាកន្លងទៅ ដោយមានការជំរុញលើកទឹកចិត្ត និងការឧបត្ថម្ភគាំទ្រទាំងស្មារតី និង ថវិកាពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ឱ្យមានការបង្រៀនបំប៉នបន្ថែមម៉ោង បានធ្វើឱ្យអត្រាសិស្សប្រឡងជាប់ខ្ពស់រហូតដល់ ៩០,៦៨% ស្មើនឹង ៦៣៣ នាក់ និងជាប់និទ្ទេស A សរុប ១៥ នាក់ ក្នុងនោះវិទ្យាល័យហ៊ុន សែន រ៉ូតា ៧ នាក់ និងវិទ្យាល័យហ៊ុន សែន ខ្សាច់កណ្តាល ៨ នាក់ ហើយសម្រាប់ការប្រឡងឆ្នាំនេះ សង្ឃឹមថា ក្មួយៗនឹងប្រឡងជាប់និទ្ទេស A ច្រើនជាងឆ្នាំមុន៕


Khcct banner

អត្ថបទទាក់ទង