681 ezgif.com resize
Swift cc time

កងទ័ពថៃបន្ត រាយលួសបន្លា និងដាក់កង់ឡាន បំពានបទឈប់បាញ់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ កងកម្លាំងប៉ារ៉ាថៃ និង តម្រួតព្រំដែនថៃ នៅថ្ងៃទី១២ និងទី១៣ ខែសីហានេះ បានប្រដាប់ដោយអាវុធ ធ្វើសកម្មភាព ចូលមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ ដោយបានរាយបន្លាលួស ព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅក្នុងទិសទី១ នៃយោធភូមិភាគទី៥។នេះបើយោងតាមការប្រកាសពីក្រសួងការពារជាតិកម្ពុជា។

សកម្មភាពនេះ ត្រូវបានគេចាត់ទុកថាភាគីថៃកំពុងធ្វើសកម្មភាពបំពានបទឈប់បាញ់ដែលមាន ម៉ាឡេស៊ី អាម៉េរិក និង ចិន ជាសាក្សី ហើយកម្ពុជាអំពាវនាវឲ្យថៃ បញ្ឈប់ និងរើចេញវិញជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ រាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតី នៃការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញ គណៈកម្មការព្រំដែនទូទៅ (GBC) ពិសេសត្រង់ចំណុចទី២ និងចំណុចទី៤ឡើយ។

យោងតាមស្មារតីនៃកិច្ចព្រមព្រៀងGBC កម្ពុជា និងថៃ បានឯកភាពគ្នារក្សាការដាក់ពង្រាយកងទ័ពបច្ចុប្បន្ន ដោយមិនមានការចល័តទៅមុខទៀតឡើយ មិនត្រូវមានចលនាទ័ព រួមទាំងការដើរល្បាតឆ្ពោះទៅកាន់ទីតាំងភាគីម្ខាងទៀត។ជាមួយគ្នានោះ ឯកភាពមិនធ្វើសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹង រាប់បញ្ចូលទាំងសកម្មភាពយោធា ដើម្បីចូលទៅក្នុងលំហអាកាសរបស់ភាគីម្ខាងទៀត និងទឹកដី ឬទីតាំងនានា និងភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការមិនសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ឬបន្ទាយលើសពីភាគីរបស់ខ្លួន៕


Khcct banner

អត្ថបទទាក់ទង