ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុន K.P Cement Industry Co., Ltd ចូលជួបពិភាក្សាការងារ ដើម្បីស្វែងយល់អំពីទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិស្តីពីការសាងសង់ និងធ្វើប្រតិបត្តិការកំពង់ផែ ដែលក្រុមហ៊ុននេះគ្រោងនឹងសាងសង់នៅខេត្តក្រចេះ។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងតំណាងក្រុមហ៊ុន និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធជាច្រើន។
បើតាមក្រសួងសាធារណការ ជំនួបនេះធ្វើឡើងដោយមានគោលបំណងពិភាក្សាការងារ ស្វែងយល់អំពីទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិស្តីពីការសាងសង់ និងធ្វើប្រតិបត្តិការកំពង់ផែ ដែលក្រុមហ៊ុន K.P Cement Industry Co., Ltd គ្រោងនឹងសាងសង់នៅខេត្តក្រចេះ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកំពង់ផែសមុទ្រ និងកំពង់ផែតាមដងទន្លេចំនួន ១១៩ កន្លែងដែលកំពុងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ ក្នុងនោះនៅតាមតំបន់ឆ្នេរសមុទ្រមានកំពង់ផែក្រុងព្រះសីហនុ រួមទាំងកំពង់ផែចំនួន ៣០ ផ្សេងទៀត និងនៅតាមដងទន្លេ មានកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែចំនួន ៨៧ ផ្សេងទៀត។ នេះបើតាមប្រសាសន៍របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពតនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥៕