681 ezgif.com resize
Swift cc time

គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC ត្រូវបានលើកមកពិភាក្សាម្ដងទៀតដើម្បីពន្លឿនឱ្យលេចចេញជារូបរាងឆាប់ៗ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រធានគណៈកម្មការជំរុញការអនុវត្តគម្រោង PPLC (រូបភាព៖CDC)

ភ្នំពេញ៖ គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC (Phnom Penh Logistics Complex) ត្រូវបានលើកយកមកពិភាក្សាម្តងទៀតក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងទិសដៅនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC ក្នុងគោលបំណងពន្លឿនការអភិវឌ្ឍគម្រោងឱ្យលេចចេញជារូបរាង្គនាពេលឆាប់ៗខាងមុខ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រធានគណៈកម្មការជំរុញការអនុវត្តគម្រោង PPLC។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងទិសដៅនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC ក្នុងគោលបំណងពន្លឿនការអភិវឌ្ឍគម្រោងឱ្យលេចចេញជារូបរាង្គនាពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ថា គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC (Phnom Penh Logistics Complex) នឹងចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងវិស័យភស្តុភារកម្មក្នុងតំបន់ និងការទាក់ទាញវិនិយោគបរទេសឱ្យចូលរួមអភិវឌ្ឍន៍វិស័យឡូជីស្ទីក និងឧស្សាហកម្មនៅកម្ពុជាជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបង្កើតការងារជូនប្រជាពលរដ្ឋបន្ថែមទៀត ព្រមទាំងការកាត់បន្ថយថ្លៃចំណាយដឹកជញ្ជូន និងឡូជីស្ទីក៕


Khcct banner

អត្ថបទទាក់ទង