681 ezgif.com resize
Swift cc time

ភរិយាអតីតប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបាន«ចាប់ខ្លួន»ពីបទប្រព្រឹត្តអំពើពុករលួយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អតីតជំទាវទី១របស់កូរ៉េខាងត្បូងលោកស្រី Kim Keon Hee 

សេអ៊ូល៖ អតីតជំទាវទី១របស់កូរ៉េខាងត្បូងលោកស្រី Kim Keon Hee ដែលមានវ័យ ៥២ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃទី ១២ ខែ សីហា តាមដីកាចាប់ខ្លួនលោកស្រី បន្ទាប់ពីតុលាការបានចោទប្រកាន់លោកស្រីពាក់ព័ន្ធពីបទប្រព្រឹត្តអំពើពុករលួយ។ លោកស្រីត្រូវបានគេចោទប្រកាន់ថាបានបំពានច្បាប់ជុំវិញឧប្បត្តិហេតុមួយដែលលោកស្រីបានពាក់ចិញ្ចៀន Van Cleef ដ៏ប្រណីតដែលត្រូវបានគេរាយការណ៍ថាមានតម្លៃជាង ៦០ លានវ៉ុន (៤៣,០០០ ដុល្លារអាម៉េរិក) នៅពេលចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូជាមួយស្វាមីរបស់លោកស្រីក្នុងឆ្នាំ ២០២២ ក្រៅពីនេះក៏មានសុំណុំរឿងទទួលសំណូក និងមុខជំនួញរបស់លោកស្រីជាច្រើនទៀត។

រដ្ឋអាជ្ញាពិសេសដែលត្រូវបានតែងតាំងកាលពីដើមខែមិថុនា បាននិយាយនៅក្នុងសារខ្លីមួយថា តុលាការបានចេញដីកាសម្រាប់ការឃុំខ្លួនលោកស្រី Kim Keon Hee ។ ការិយាល័យរបស់ព្រះរាជអាជ្ញាមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ ការចោទប្រកាន់លើលោកស្រី ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររាប់ឆ្នាំ រាប់ចាប់ពីការក្លែងបន្លំភាគហ៊ុន រហូតដល់ការស៊ីសំណូក និងប្រើអំណាចខុសច្បាប់ ដែលពាក់ព័ន្ធម្ចាស់អាជីវកម្ម ឥស្សរជនសាសនា។

អ្នកនាំពាក្យនៃក្រុមរដ្ឋអាជ្ញាពិសេសបានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីសវនាការកាលពីថ្ងៃអង្គារថា ព្រះរាជអាជ្ញាបានស្វែងរកការចាប់ខ្លួនលោកស្រី Kim ដោយសារតែហានិភ័យនៃការបំផ្លាញភស្តុតាង និងការជ្រៀតជ្រែករបស់លោកស្រីក្នុងការស៊ើបអង្កេត រដ្ឋអាជ្ញាពិសេសកូរ៉េបានបញ្ជាក់ទៀតថាលោកស្រី Kim បានប្រកែកថា ចិញ្ចៀនដែលលោកស្រីពាក់គឺជារបស់ក្លែងក្លាយដែលបានទិញកាលពី ២០ ឆ្នាំមុននៅក្នុងទីក្រុងហុងកុង។ ភ្លាមៗសាលក្រមកូរ៉េខាងត្បូងលើសុំណុំរឿងលោកស្រីនៅមិនទាន់បញ្ជាក់ថាតើលោកស្រីនឹងប្រឈមក្នុងការជាប់ពន្ធនាគារប៉ុន្មានឆ្នាំនៅឡើយនោះទេ៕

Khcct banner

អត្ថបទទាក់ទង