681 ezgif.com resize
Swift cc time

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ធ្លាក់ចុះមកត្រឹមប្រមាណ២០៦លានដុល្លារក្នុងខែកក្កដា ឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងខែកក្កដា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានប្រមាណជាង ២០៦ លានដុល្លារ ធ្លាក់ចុះ ៤២ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ការធ្លាក់ចុះនេះគឺដោយសារទំនាស់ព្រំដែនរវាងប្រទេសទាំងពីរដែលបានបង្អាក់ដល់ការនាំចេញ-នាំចូល និងចលនាជាតិនិយមឈប់ប្រើប្រាស់ផលិតផលថៃ និងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក។

បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងខែកក្កដាកន្លងទៅនេះ កម្ពុជាសម្រេចការនាំចេញទៅថៃក្នុងទឹកប្រាក់ជាង ៤០ លានដុល្លារអាម៉េរិក ធ្លាក់ចុះជាង ៣១ ភាគរយ និងនាំចូលមកវិញក្នុងទឹកប្រាក់ជាង ១៦៦ លានដុល្លារ ធ្លាក់ចុះ ៤៤ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

គួរបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានជាង១,២ពាន់លានដុល្លារ ធ្លាក់ចុះ ០,៧៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងនោះបណ្ដាប្រទេសដែលធ្វើការនាំចេញ នាំចូលជាមួយកម្ពុជាច្រើនជាងគេគឺ វៀតណាម បន្ទាប់មកមានថៃ សិង្ហបុរី និងម៉ាឡេស៊ីជាដើម៕

Khcct banner

អត្ថបទទាក់ទង