681 ezgif.com resize
Swift cc time

កម្ពុជាត្រៀមរៀបចំដំណើរទស្សនកិច្ចកម្រិតខ្ពស់ស្វាគមន៍«មេដឹកនាំឥណ្ឌា»មកកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១២ សីហានេះ បានជួបពិភាក្សាការងារជាមួយលោក Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅទីស្តីការក្រសួង។

ក្នុងជំនួប ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និង កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌា ដែលបានបង្ហាញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

យោងតាមក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយ ដើម្បីពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងផ្លាស់ប្តូរយោបល់លើការរៀបចំដំណើរទស្សនកិច្ចកម្រិតខ្ពស់នាពេលខាងមុខ រួមទាំងគម្រោងទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំកម្ពុជានៅប្រទេសឥណ្ឌា និងទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំឥណ្ឌា នៅប្រទេសកម្ពុជាផងដែរ។

Khcct banner

អត្ថបទទាក់ទង