681 ezgif.com resize
Swift cc time

CDC អនុម័តចុះបញ្ជីវិនិយោគលើគម្រោងចំនួន៤៤០ក្នុងទុនសរុបប្រមាណ ៦,៧ពាន់លានដុល្លារ ក្នុងរយ:ពេល៧ខែឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល៧ខែ ឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា ដល់ខែកក្កដា ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០គម្រោង កើនឡើង២០៦គម្រោង ខណៈទំហំទុនវិនិយោគមានប្រមាណ ៦,៧ពាន់លានដុល្លារ កើនឡើង៣ពាន់លានដុល្លារ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជ(CDC)។

បើតាមរបាយការណ៍ គម្រោងទាំង៤៤០គម្រោងនេះ អាចបង្កើតឱកាសការងារបានចំនួន ៣១២ពាន់កន្លែង និងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៨១គម្រោង។ ជាមួយគ្នានេះ ប្រភពទុនវិនិយោគដែលមានភាពឈានមុខគេនៅកម្ពុជាមានដូចជា៖ ចិន, កម្ពុជា, សិង្ហបុរី, វៀតណាម, កោះ British Virgin, អង់គ្លេស, កោះ Cayman, Bermuda, សហរដ្ឋអាម៉េរិក, និង កោះ Samoa ។

របាយការណ៍បន្តថា ក្នុងរយៈពេល៧ខែនេះ វិស័យឧស្សាហកម្មទទួលបានទុនវិនិយោគចំនួន ៤,៨ ពាន់លានដុល្លារ, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១,៥ ពាន់លានដុល្លារ, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ៣៥៦លានដុល្លារ, និងវិស័យទេសចរណ៍ ១៦៧ លានដុល្លារ៕


Khcct banner

អត្ថបទទាក់ទង