681 ezgif.com resize
Swift cc time

អតីតប្រធានក្រុមប្រឹក្សាសន្តិសុខជាតិថៃថាការផ្លាស់«ប្តូរមេទ័ព»នឹងទទួលបានលទ្ធផលល្អ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ អតីប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសថៃលោក Paradorn Pattanathabutr បានប្រឆាំងនឹងការលើកឡើងរបស់មតិសាធារណៈដែលប្រកាសនឹងគាំទ្រឲ្យលោក ប៊ុនសីង ផាតក្លាង បន្តការងារលោករយៈពេល ៥ឆ្នាំទៀតដោយលើកពេលចូនិវត្តន៍របស់លោកនៅខែតុលាខាងមុខនេះ។ លោកចាត់ទុកការអំពាវនាវឲ្យលោកតតំណែងមិនចូលនិវត្តន៍នេះនឹងប៉ះពាល់ទាំងស្រុងដល់ការផ្សព្វផ្សាយរបស់ព័ត៌មានយោធា នឹងការខ្វះវិជ្ជាជីវៈ។ លោកថែមទាំងអះអាងទៀតថាថៃមិនខ្វះមេទ័ពដែលមានសមត្ថភាពក្នុងការដោះស្រាយបញ្ហានោះទេ។

ថ្លែងប្រាប់សារព័ត៌មានថៃ THE NATION នៅរសៀលថ្ងៃទី ១១ ខែ សីហាឆ្នាំ ២០២៥ នេះអតីប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសថៃលោក Paradorn Pattanathabutr បានព្រមានថាការបន្តអាណត្តិរបស់មេបញ្ជាការកងទ័ពភូមិភាគ២ នឹងប៉ះពាល់ដល់ប្រព័ន្ធផ្សព្វផ្សាយយោធារបស់ប្រទេសថៃ ហើយនឹងធ្វើឱ្យខូចប្រព័ន្ធផ្សព្វផ្សាយដែលបង្កើតឡើងដោយផ្អែកលើគុណសម្បត្តិរបស់យោធាថៃ។

លោក Paradorn Pattanathabutr មិនយល់ស្របនឹងការអំពាវនាវជាសាធារណៈឱ្យរដ្ឋាភិបាលបន្តអាណត្តិរបស់ឧត្តមសេនីយ៍ឯក ប៊ុនស៊ីង ផាតក្លាង ដែលនឹងត្រូវចូលនិវត្តន៍នៅចុងខែកញ្ញាខាងមុខនេះនោះទេ។ លោកថា ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ប្រទេសថៃមានប្រសិទ្ធភាព ហើយមានបុគ្គលដែលមានសមត្ថភាពច្រើនក្នុងការដោះស្រាយបញ្ហា។

អតីប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសថៃលោក Paradorn Pattanathabutr 

លោក Paradorn បានបញ្ជាក់ច្បាស់ៗទៀតថាយើងមិនខ្វះមនុស្សដែលមានគុណភាពទេ យើងមិនគួរផ្តល់ទំនុកចិត្តលើសកម្រិតទៅឱ្យបុគ្គលណាម្នាក់នោះទេ ព្រោះវានឹងធ្វើឱ្យខូចប្រព័ន្ធយោធាទាំងស្រុង។ លោកអះអាងទៀតថានៅពេលដែលមនុស្សម្នាក់ចូលនិវត្តន៍ ម្នាក់ទៀតអាចជំនួសតំណែងរបស់លោកហើយទទួលបានលទ្ធផលស្រដៀងគ្នា៕

គួរតក់សម្គាល់ថាអ្នកដែលអាចអ្នកស្នងតំណែងពីលោកផាតក្លាងបានរួមមាន៖

នាយឧត្តមសេនីយ៍ Weerayuth Raksilp មេបញ្ជាការរង យោធភូមិភាគទី២

ឧត្តមសេនីយ៍ទោ Norathip Phoinok មេបញ្ជាការរងតំបន់កងទ័ពជើងគោកថៃ

ឧត្តមសេនីយឯក Nat Sri-in មេបញ្ជាការរងតំបន់ភូមិភាគទី២ ។


Khcct banner

អត្ថបទទាក់ទង